ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៦នាក់ក្នុងបាតុកម្ម​​ប្រឆាំង​​ការលំបាកខាងសេដ្ឋកិច្ចនៅអ៊ីរ៉ង

3 ម៉ោង មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ចលនា​តវ៉ា​កាន់តែ​រីក​ធំ​ឡើងនៅ​អ៊ី​រ៉​ង់ ប្រឆាំង​សភាពការណ៍​ដុនដាប​ខ្លាំង​នៃ​សេដ្ឋកិច្ច ដោយ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​ និង​កងកម្លាំង​សន្តិសុខ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៦​នាក់​ហើយ​កាលពី​ថ្ងៃ​ទី​១ មក​រា នៅ​ភាគ​ខាងលិច​ប្រទេស ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​មាន​ជន​ស៊ី​វិល​៥​នាក់​…

ប្រទេស​អ៊ី​រ៉​ង់ ៖ ចលនា​តវ៉ា​កាន់តែ​រីក​ធំ​ឡើងនៅ​អ៊ី​រ៉​ង់ ប្រឆាំង​សភាពការណ៍​ដុនដាប​ខ្លាំង​នៃ​សេដ្ឋកិច្ច ដោយ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​ និង​កងកម្លាំង​សន្តិសុខ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៦​នាក់​ហើយ​កាលពី​ថ្ងៃ​ទី​១ មក​រា នៅ​ភាគ​ខាងលិច​ប្រទេស ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​មាន​ជន​ស៊ី​វិល​៥​នាក់​ និង​សមាជិក​កងជីវពលស្និទ្ធ​កង​ឆ្មាំ​បដិវត្តន៍អ៊ី​រ៉​ង់​ម្នាក់ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ TASNIM ថា មនុស្ស​៣០​នាក់​ដែល​ជាប់ចោទ​ពី​បទ​បង្ក​ច​លាច​ល​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ។ ចលនាតវ៉ា​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ធ្នូ​ មក ដោយ​ពួកពាណិជ្ជករ​ក្រុង​តេ​ហេ​រ៉​ង់ មុន​ពេល​រាលដាល​ដល់ពួក​និស្សិត និង​រីក​ដល់​ផ្នែក​មួយ​ធំ​របស់ប្រទេស ។

បាតុកម្ម​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ធ្នូ ក្នុង​ផ្សារ​ធំ​ៗ​ជាច្រើន​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ប្រឆាំង​អតិផរណា​ដ៏ខ្ពស់ និង​តម្លៃ​ប្រាក់​ជាតិ​ធ្លាក់​ថ្លៃ្ល​ខ្លាំង​បំផុត ។ ទោះបី​យ៉ាងណា​ការ​បិទ​ហាង​នៅ​មាន​កម្រិត​នៅកណ្តាល​ក្រុង​តេ​ហេ​រ៉​ង់​ដែល​មាន​ហាង​ទំនិញច្រើន ។ ការ​ប្រមូលផ្ដុំ​គ្នា​បាន​បន្ត​នា​ថ្ងៃ​ទី​២៩ ធ្នូ ក្នុងរដ្ឋធានី​ដែល​ពួក​ពាណិជ្ជករ​បាន​បិទ​ហាង ។ ទោះបី​ជា​ហាង​មួយ​ផ្នែក​នៅ​បើកទ្វារ​នា​ថ្ងៃ​ទី​៣០​ ធ្នូ តែ​កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​បណ្ដា​ផ្លូវបំបែក សំខាន់​ៗ​នៃ​ក្រុង​តេ​ហេ​រ៉​ង់ និង​នៅ​តាម​ច្រកចូល​សាកលវិទ្យាល័យ​មួយ​ចំនួន​ ។  និស្សិត​នៃ​សា​កល​វិទ្យាល័យ​១០​ក្នុង​ប្រទេស​បាន​ចូលរួម​ធ្វើ​បាតុកម្ម​រួច​ហើយ​។

កាលពី​ថ្ងៃ​ទី​១​មក​រា​ការ​ប៉ះទង្គិច​គ្នា​នានា កើត​មាននៅ​តាម​ទីក្រុង​មួយ​ចំនួន​។​នៅ​ក្រុង​ល័​រ​ដឺ​ហ្គា​នភា​គ​និរតី​ប្រទេស មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ដែល​ជា​ជនស៊ីវិល​​ ។ នៅ​ទីនោះ​ពួក​បាតុករ​ចាប់ផ្ដើម​គប់​ដុំ​ថ្ម​លើ​បណ្ដា​អគារ​រដ្ឋបាល ក្នុ្ន​ុ​ង​នោះ​មាន​អគារ​សាលាក្រុង​ផង​ដែរ ព្រមទាំង​បណ្ដា​ធនាគារ ព្រះ​វិហា​រហើយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ។

ទីភ្នាក់ងារ​ព័ត៌មាន​FARS រៀបរាប់​ពី​ការ​ខូចខាត​ដ៏​ច្រើន​និង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​​ចាត់​ទុក​ជា​អ្នក​នាំំ​ភ្លើង​។ រួច​នៅ​ក្រុង​អា​ស្នា​មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​និង​១៧​នាក់​រង​របួស​ពេល​ប៉ះទង្គិច​គ្នា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ