ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រគល់​ថវិកា​ដល់​មន្ត្រី​មាន​ជំងឺ​, ចូល​និវត្តន៍ និង​ជួប​ការ​លំបាក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ឯក ប៉ោ វណ្ណ​: មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ឯក ប៉ោ វណ្ណ​: មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​) បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥​លាន​៧៩​ម៉ឺន​រៀល យក​ទៅ​ប្រគល់​ជូន​លោក​អនុសេនីយ៍ឯក អ៊ិ​ន តាំ ជំនួយការ​មន្ទីរ​យុត្តិធម៌ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​រីក​រាលដាល​រហូត​ត្រូវ​កាត់​ជើង​នាំ​ឱ្យ​ពិការ និង​កំពុង​សំរាក​ព្យាបាល​នៅផ្ទះ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោយ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ចំណែក​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល​ទៀត ត្រូវ​បាន​ប្រគល់​ជួន​ដល់​លោក​អនុសេនីយ៍ឯក តេ​យ្យ ឌី​ពឿ​ត ជំនួយការ កង​រាជ​អ​វុ​ធ​ហត្ថ​ស្រុក​ភ្នំព្រឹក ដែល​កំពុង​មាន​ជម្ងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​ថវិកា​ចំនួន​១​លាន​រៀល ត្រូវ​បាន​ផ្ដល់​ជូន​ក្រុម​គ្រូពេទ្យ​ចំនួន​៤០​ម៉ឺន​រៀល និង​ប្រគល់​ថវិកា​ជូន​លោក គុយ ថុ​ល មន្ដ្រី​អាវុធហត្ថ​ចូល​និវត្តន៍ ចំនួន​៨០​ម៉ឺន​រៀល លោក​ឧត្តមសេនីយ៍ត្រី មាស សំ​រិ​ទ្ទ មេ​បញ្ជ​ការ​រង​អាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​ជួប​ការ​លំបាក​ចំនួន​៨០​ម៉ឺន​រៀល ផ្ដល់​ជូន​លោក​វ​រ​សេនីយ៍​ត្រី ហុ​ក ដា​វិ​ន ៨០​ម៉ឺន​រៀល ដែល​ទើប​វះកាត់​រួច សំរាក​ព្យាបាល នឹង​មន្ដ្រី​អាវុធហត្ថ​ជួប​ការ​លំបាក​ផ្សេង​ៗ​ទៀត ចំនួន​១០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​១០ ម៉ឺន​រៀល​ផង​ដែរ​។

លោក​ឧត្តមសេនីយឯក ប៉ោ វណ្ណ​: បានអោយ​ដឹង​ថា​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា មន្ដ្រី​អាវុធហត្ថ​ខេត្តបាត់ដំបង​ខ្លះ​ៗ មាន​ជរា ពិការ កំពុង​ជួប​ទុក្ខ​លំបាក​ដែល​ជា​កូនចៅ​ចាស់ ធ្លាប់​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​អស់​រយៈពេល​២០​កន្លង​ផុត​ទៅ​នោះ​ក្នុង​ខេត្តបាត់ដំបង ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ក្នុង​គ្រា​លំបាក​ជាមួយ​គ្នា ទើប​លោក​ឆ្លៀតពេល​នាំ​យក​ថវិកា​មក​ប្រគល់​ជូន និង​សួរ​សុខ​បងប្អូន​កូនចៅ​ចាស់ តំណាង​ដោយ​ទឹកចិត្ត​ស្រឡាញ់​ដែល​ធ្លាប់​មាន​មក ហើយ​ក្រោយមក​រូប​លោក​បាន​ផ្ដាំផ្ញើ​មន្ដ្រី​អាវុធហត្ថ​បន្ដ​ការ​ខិតខំ​ថែទាំ​សុខភាព​ជា​កត្តា​សំខាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ