ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថយ​ការ​ទទួល​ទាន​​អំបិល​​ជួយ​បន្ថយ​​ឱកាស​​កើត​ជំងឺ​មហារីក​ក្រពះ​

10 ឆ្នាំ មុន

យោង​តាម​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​ឱ្យ​ដឹង​ថា កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល​គឺ​អាចជួយ​កាត់​បន្ថយ​ការ​កើត​មាន​មហារីក​ក្រពះ​ផង​ដែរ ។ ក្រុម​អ្ន​ក​វិទ្យាសាស្ត្រ​​របស់មូល​និធិ​នេះ​បាន​ប៉ាន់​ប្រ​មាណ​ថា មួយ​ក្នុង​ចំ​ណោម​៧​ករណី​នៃ​ជំ​ងឺ​មហា​រីក​ក្រ​ពះ​​អាច​នឹង​ត្រូវ​ជៀស​វាង​បាន​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​អំ​បិល ។

បច្ចុប្បន្ន​មាន​​មនុស្ស​ជាច្រើន​យល់​យ៉ាង​ច្បាស់​ថា ការ​ប្រើ​អំ​បិល​ច្រើន​ជ្រុល​នៅ​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ​បង្កើន​ហានិភ័យ​ពី​ជំ​ងឺលើស​​ឈាម ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​និង​ជំ​ងឺ​បេះ​ដូង ​ ប៉ុន្តែ​ ពួក​គេ​ទាំង​​នោះ​ពិត​ជា​មិន​ធ្លាប់​បាន​ដឹង​អំពី​ទំ​នាក់​ទំ​នង​រវាង​អំ​បិល​និង​មហារីក​ក្រពះ​នោះ​ទេ ។​ វេជ្ជ​បណ្ឌិត​ Rachel Thompsonអនុ​ប្រ​ធាន​ផ្នែក​វិទ្យា​សាស្ត្រ​របស់​មូល​និធិ​ស្រាវ​ជ្រាវ​មហា​រី​រីក​ពិភព​លោក(WCRF)បាន​ថ្លែង​ថា​៖«យើង​ចង់​ឱ្យ​ប្រ​ជាជន​បាន​ដឹង​អំពី​ទំ​នាក់​ទំនង​រវាង​អំ​បិល​និង​មហា​រីក​ក្រពះ​ »។

ស្ថិតិ​ដែល​ប្រ​មូល​បាន​ដោយ​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​បាន​បង្ហាញ​ថា​ ការ​ប្រើ​ប្រាស់​អំបិល​ប្រ​ចាំ​ថ្ងៃ​ជា​មធ្យម​គឺ ៨,៦​ក្រាម​- ចំ​នួន​នេះ​គឺ​ច្រើន​ជាង​៤០​%​លើស​ចំ​នួន​កំណត់​ប្រ​ចាំ​ថ្ងៃ​ដែល​មាន​ត្រឹម​៦​ក្រាម ។​ វេជ្ជ​បណ្ឌិត​ Thompson​បាន​បន្ថែម​ថា ៖«សព្វ​ថ្ងៃ​នេះ​ មនុស្ស​មួយ​ចំ​នួន​ធំ​ កំពុង​ប្រើ​ប្រាស់​អំ​បិល​ប្រ​ចាំ​ថ្ងៃ​ក្នុង​បរិ​មាណច្រើន ។ ​ដោយ​សាតែ​ម​ហា​រីក​ក្រពះ​ ជាជំ​ងឺ​ដែល​គេ​អាច​ដឹង​ច្បាស់​នៅ​ពេល​វា​កើត​មាន​ទៅ​ហើយ​នោះ ដូច្នេះ​មាន​អ្នក​ជំ​ងឺ​ប្រ​មាណ​ជា​១៥​%​ប៉ុណ្ណោះ​​អាច​រួច​រស់​ជី​វិត​បាន​រយៈ​ពេល​ជាង​៥​ឆ្នាំ​នេះ​ ។ បញ្ហា​នេះ​ បាន​ធ្វើ​ឱ្យ​អំ​បិល​ក្លាយ​ជា​មូល​ហេតុ​នៃ​ការ​ស្លាប់​ដោយ​មហារីក​នៅ​ចក្រ​ភព​អង់​គ្លេស​លំ​ដាប់​ទី​៧  ៕