ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​អ្នកលឿង​ត្រើយខាង​លិចចោរ​ហារយ​លួចគាស់​និងដុត​បន្ត​បន្ទាប់

10 ឆ្នាំ មុន

ខេត្តកណ្តាល ៖ តូប​លក់​​​គ្រឿង​អលង្ការ​របស់​អាជីវ​ករ​ចំនួន​​៣​តូប​ក្នុង​ផ្សារ​អ្នក​លឿង​​​ត្រើយ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​កំពង់​ចម្លង​ ​ឃុំ​​​​ព្រែក​​ទន្លាប់​​ ស្រុក​លើក​ដែក​​ត្រូវ​គេ​លួច​​​ដុត និង​លួច​គាស់​​​​​ទូ​សា​ជាថ្មី ​តែ​មិន​​​​បាន​សម្រេច​​​ កាលពី​វេលា​ម៉ោង​​​ជាង​៩យប់ថ្ងៃទី​៦ កញ្ញា ​​កន្លង​​​មក​ថ្មីៗនេះ។ នេះ​ជា​ហេតុ​ការណ៍​មួយ​​​​ថ្មី​ទៀត​ ក្រោយ​ពី​តូប​លក់​ខោ​អាវ​​ជជុះ​​​​មួយ​ក្នុង​​​ផ្សារ​នេះ ​​​​​​ត្រូវ​បាន​ជន​​ខិលខូច​​​​លួច​ដុត​​​ឆេះ​​ហ្មត់​ កាលពី​​​ថ្ងៃទី​​១៧ ​សីហា​​ ​កន្លង​​ទៅ ។

ខេត្តកណ្តាល ៖ តូប​លក់​​​គ្រឿង​អលង្ការ​របស់​អាជីវ​ករ​ចំនួន​​៣​តូប​ក្នុង​ផ្សារ​អ្នក​លឿង​​​ត្រើយ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​កំពង់​ចម្លង​ ​ឃុំ​​​​ព្រែក​​ទន្លាប់​​ ស្រុក​លើក​ដែក​​ត្រូវ​គេ​លួច​​​ដុត និង​លួច​គាស់​​​​​ទូ​សា​ជាថ្មី ​តែ​មិន​​​​បាន​សម្រេច​​​ កាលពី​វេលា​ម៉ោង​​​ជាង​៩យប់ថ្ងៃទី​៦ កញ្ញា ​​កន្លង​​​មក​ថ្មីៗនេះ។ នេះ​ជា​ហេតុ​ការណ៍​មួយ​​​​ថ្មី​ទៀត​ ក្រោយ​ពី​តូប​លក់​ខោ​អាវ​​ជជុះ​​​​មួយ​ក្នុង​​​ផ្សារ​នេះ ​​​​​​ត្រូវ​បាន​ជន​​ខិលខូច​​​​លួច​ដុត​​​ឆេះ​​ហ្មត់​ កាលពី​​​ថ្ងៃទី​​១៧ ​សីហា​​ ​កន្លង​​ទៅ ។

​ម្ចាស់​តូប​លក់​មាស​​​​ទាំង​​៣​ខាង​លើ​​ ​បាន​​​​ឱ្យ​ដឹង​ថា​ ​នាពេល​កន្លង​​​មក​ តូប​​​​​របស់​ពួក​គាត់​​​​​​ធ្លាប់​មានគេ​​​​លួច​​គាស់​ផង​ លួចដុត​ផង ​ជា​ច្រើន​​​លើក​​ច្រើន​សា​​​មក​ហើយ​ ​តែ​មិន​​​បាន​សម្រេច​​​​​ដោយ​សារ​អ្នក​​​ជិត​ខាង​ឃើញ​​​ទាន់ ។ ពាក់​​ព័ន្ធ​នឹង​​​ករណី​​​​​លើក​នេះ ​​ពួកគាត់​​សន្និដ្ឋាន​​​​​ថា​ ការ​លួច​​​​​ដុត​តូប​​​របស​់​ពួក​​គាត់​នា​ពេល​​​នេះ​​ គឺ​ពិត​ជា​ជន​​​ខិល​ខូច​​​​​​ដដែល​​​ ​តែ​សំណាង​​​ល្អ​មាន​​គេ​ឃើញ​​​​ទាន់​មក​ជួយ​​​​ពន្លត់​​​ កុំ​អី​​ឆេះ​​​​​ខ្ទេច ​​​​​ដូច​តូប​បង​ស្រី​​​លក់​ខោ​អាវ​​ជជុះ​​​​ដែល​គេ​លួច​​​​ដុត​កាល​ពី​​​ខែ​មុន​អ៊ីចឹង ។ ​​បើ​សិន​ជា​មិន​មាន​អ្នក​​មើល​​ឃើញ​​ទាន់​ទេ វា​​នឹង​អាច​ឆាប​ឆេះ​​​​​​រាល​ដាល​​​ដល់​តូប​​​អាជីវ​ករ​​​​​លក់​ដូរ​​​​​ជា​ច្រើន​​​​​ក្នុង​ផ្សារ​​​នេះ​ទៀត​ផង​ ព្រោះ​តូប​​​​​លក់​មាស​​​​របស់​​ពួក​គាត់​​​នៅ​ជិត​​តូប​អ្នក​​​​លក់​ក្រណាត់​​​ខោ​អាវ​​​​ច្រើន​​ណាស់ ។​​ ​ម្ចាស់​​តូប​បាន​​​​បន្ត​ទៀត​​ថា​ ​តូប​​របស់​ពួកគាត់​​​​​ដែល​គេ​​លួច​ដុតលើក​នេះ គឺ​​​​​ខូច​ខាត​​​​ផ្នែក​​​ទូ​ខាង​ក្នុង​​​​​បន្តិច​​​បន្តួច​​ ដោយ​សារ​​ភ្លើង​​​​ឆេះ​ភ្លាម​​​​​គេ​មក​ជួយ​​​ពន្លត់​​ទាន់​​​​ភ្លាមៗ​ ​ដោយ​មាន​ទាំង​​កម្លាំង​​​សមត្ថ​កិច្ច​​​​ប៉ូលិស​​​​ ប៉េអឹម ​​​​ចុះ​មក​​ពិនិត្យ​​​​មើល​​ដល់​​​​​កន្លែង​​​កើត​ហេតុ​​​​​តែ​ម្តង ។​​

អាជីវ​ករ​ខាង​លើ​បាន​បន្ត​ទៀត​ថា​  នា​ពេល​​​កន្លង​មក ​​​តូប​របស់ពួក​គាត់​​​​​​​​ក៏មាន​​គេ​លួច​ដុត​​​​និង​គាស់​ទូ​​ជាច្រើន​​​​ដង​មក​ហើយដែរ​ តែ​មិន​​​​បាន​សម្រេច​​​ដូច​គ្នា​ ព្រោះ​​​​​មាន​គេ​​ឃើញ​​​​ទាន់​​ដែរ​ ​​។ បើ​តាម​ពួក​​គាត់​​​​​​​​សន្និដ្ឋាន​​​​ថា ជន​​​ខិល​ខូច​​​ទាំង​នេះ​​​ជា​ក្រុម​​​តែ​មួយ ។ ​ចំពោះករណី​​​ជន​ខិល​ខូច​​​​​លួច​ដុត​ និង​​គាស់​​​តូប​នេះ​​​ មិន​មែន​​​កើត​ឡើង​​​​តែ​ចំពោះ​​​ពួក​គាត់​នោះ​ទេ ​​​គឺ​​ពួក​​​​​​ជនទាំង​​នោះ​តែង​តែ​ធ្វើ​សកម្ម​ភាព​​​​ដុត​ និង​គាស់​ទូ​​​ស្ទើរ​តែ​គ្រប់​តូប​​​របស់​​​​អាជីវ​ករ​​​​​​​​​​ ។​​ ជាមួយ​​​គ្នា​នេះ ​​​ពួក​គាត់​​​​​​​​មានការ​​​​ស្តី​​បន្ទោស​​​​ទៅ​លើ​អ្នក​គ្រប់​គ្រង​​​ផ្សារ ​​គ្មា​ន​វិធាន​ការ​​​​​ក្នុង​ការ​ការពារ​​​សន្តិ​សុខ​​​​ឱ្យ​បាន​តឹង​​តែង​​ ​និងឱ្យ​មាន​​សុវត្ថ​ិភាព ​ហើយ​​​ផ្សារ​​​​នេះ​​ក៏​គ្មាន​​​​​របង​​​ចាក់​សោ​​​​ទៀត​​ ។ ពេល​យប់​​​​​​ព្រលប់​​​មាន​មនុស្ស​​​​ចេញ​-ចូល​​​ដោយ​សេរី​​​ ទើប​​​ធ្វើ​​ឱ្យ​​​ជន​ខិល​ខូច​​​​​​​ឆក់​​​ឱកាស​​​​ចូល​ធ្វើ​​​​សកម្ម​​ភាព​​​​​តាម​អំ​ពើ​ចិត្ត​ ។​ ​​ទាក់​​​​ទិន​នឹង​​បញ្ហា​​ខាង​លើ​នេះ​ កោះ​សន្តិ​ភាព​​​ពុំ​អាច​​​សុំ​ការ​​​បំភ្លឺ​​​ពី​​ម្ចាស់​ផ្សារ​បាន​ទេ កាលពី​​​​ថ្ងៃ​​ទី​​៨ កញ្ញា ។​

​ក្រុម​អាជីវ​ករ​​លក់​ដូរ​​​​ក្នុង​ផ្សារ​​​​អ្នក​លឿង​​​​ត្រើយ​​ខាង​លិច​​ទាំង​អស់​​​​​​​សម្តែង​​​នូវក្តី​ព្រួយ​បារម្ភ​​​​​​​យ៉ាង​ខ្លាំង​​​នៅ​ពេល​​ឃើញ​ហេតុការណ៍​​​បែប​នេះ​​​​កើត​ឡើង​​​ជា​បន្ត​បន្ទាប់ ​ដោយ​​ធ្វើ​ឱ្យ​​​ពួកគាត់​​​ប្រ​ឈម​​នឹង​​ការ​ខាត​បង់​​​​​ទ្រព្យ​​​​រាប់​លាន​​​​រៀល​​​​ក្នុង​ម្នាក់ៗ​ ​។ ដូច្នេះ​​​​ពួក​គាត់​ស្នើ​សុំ​​​​ឱ្យអ្នក​គ្រប់គ្រង​​​​​ផ្សារ​ទទួល​​​​​ខុស​ត្រូវ​​​ក្នុង​ការ​​​​ដាក់​​កម្លាំង​​​​​សន្តិ​សុខ​​​​​ការ​ពារ​​ក្នុង​ផ្សារ​​​​​ឱ្យ​បាន​​តឹង​​រុឹង​​​​​ និង​ត្រូវកំណត់​​​​ពេល​វេលា​​ម៉ោង​​​​ចេញ​​ចូល​​ផ្សារ​នា​ពេល​​​យប់​​​​ឱ្យ​បាន​ត្រឹម​ត្រូវ​​​​ ដើម្បី​​​​ឱ្យ​ពួក​គាត់​​​មាន​​​ភាព​កក់​ក្តៅ​ផង ។ ព្រោះ​​​ពួក​គាត់​​​​​​​​​​​​​បាន​ជួល​​​​​តូប​រាប់​​​​​រយ​​​​ដុល្លារ​ក្នុង​មួយ​​ខែ​​ៗ​ និង​​បង់​​លុយ​​​​ភាស៊ី​​​ឱ្យ​​​​​​ប្រធាន​ផ្សារ​​​​​គ្រប់​ចំនួន​​ ​​​ដូច្នេះ​ម្ចាស់ផ្សារ​​​​ត្រូវ​មាន​​​​​​វិធានការ​​​​​ទទួល​ខុស​ត្រូវ​​​ខ្ពស់​​​​លើ​បញ្ហា​​​ទាំង​នេះ ។​​ ​ពាក់​ព័ន្ធ​នឹង​​រឿង​​ការពារ​សន្តិ​សុខ​នេះ​ ​ក្រុម​អាជីវករ​​​ក្នុង​ផ្សារ​​​ទាំង​​អស់​គ្នា ​​​សូម​អំពាវ​នាវ​​​​​​​ដល់​សមត្ថ​កិច្ច​​​​គ្រប់​ស្ថាប័ន​​​​​ក្នុង​ស្រុក​​​លើក​ដែក​ ​មេត្តា​ជួយ​​​ប្រតិ​បត្តិ​​​​​ការ​​ការ​ពារ​​​​​​​សន្តិ​សុខ​​​​​សណ្តាប់​ធ្នាប់​​​​​សាធារណ​ៈជូន​​​​​ប្រជា​​​ពលរដ្ឋ​​​​ផង ​​ឱ្យ​​​​​សម​​​ស្រប​​តាម​​គោល​​​​​នយោ​បាយ​​​​របស់​​រាជ​រដ្ឋាភិបាល​​​​​ដាក់​ចេញ​​នូវ​​គោល​នយោ​បាយ​​​​ភូមិ​​-ឃុំ​មានសុវត្ថិ​  ភាព ។ ​ប៉ុន្តែ​គោល​​​នយោ​បាយ​​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​​នេះ សម្រាប់​ផ្សារ​អ្នកលឿង​ត្រើយ​ខាង​លិច ​​បែ៉ក​ខាង​ស្រុក​​លើក​ដែក​​ គឺ​សូន្យ​ឈឹង ។​ ​លោក​​ ហាក់ ស្រូយ ​នាយ​ប៉ុស្តិ៍​​រដ្ឋបាល​​​​នគរ​បាល​​​​ឃុំ​ព្រែក​​ទន្លាប់​​​បាន​ប្រាប់​​​កោះ​សន្តិភាព​​​​តាម​​ទូរស័ព្ទ​​​​ឱ្យ​ដឹង​ថា​ ​ពាក់ព័ន្ធ​​នឹងករណី​នេះ​ លោក​​​មិន​បាន​​​ចុះ​ផ្ទាល់​​ទេ ព្រោះ​​​​​ជាប់​រវល់​​ ​តែ​កូន​​​​​​ចៅ​​នៅ​គោល​ដៅ​​​​​​បាន​រាយការណ៍​​​​មក​ប្រាប់​​គាត់​ថា​ ​ជា​ករណី​ក្មេង​ដុត​​​​​​​ក្រដាស​​​​​​លេង​​​គ្មាន​អ្វី​ធំ​ដុំ​​​នោះទេ ។​

​ការលើក​​​ឡើង​បែប​នេះ​​​ គឺ​​​ជាពាក្យ​​​ដោះ​សា​​យក​​រួច​ខ្លួន​​​តែ​ប៉ុណ្ណោះ​ ក្នុង​នាម​​​ជា​សមត្ថកិច្ច​​​មិន​ត្រូវ​​​ឆ្លើយ​​​​របៀប​នេះ​​​​ទេ ពីព្រោះ​​​​អគ្គិ​ភ័យ​​​ដែល​​បាន​កើត​ឡើង​ ​​វា​​ផ្តើម​​​ចេញពី​​​ការ​ដុត​​ក្រដាស​​​​​ ឬ​​អុជធូប​​​​​​ទៀន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​នេះ​ឯង ​ទើប​​​ក្លាយ​ទៅ​ជា​​​​​អគ្គិភ័យ​​​ឆាប​ឆេះ​​​​បែប​នេះ ។ ដោយ​ឡែក ​​​​ប្រធានផ្សារ​​​​វិញ​ ​រហូត​​​មក​ដល់​​​​ពេលនេះ​​​កោះ​សន្តិ​ភាព​​​​មិន​អាច​​​​ទាក់​ទង​​​​​​សុំ​ការ​​​បំភ្លឺ​​​​​ជុំ​វិញ​​​​រឿង​​នេះ​បាន​ឡើយ ។ ​ចំណែក​​លោក​​អធិការ​​​ស្រុក​​​លើក​ដែក​​​​​​ កោះ​សន្តិ​ភាព​​មិន​អាចទាក់​ទង​​​​​​​​​សុំ​ការ​​បំភ្លឺ​តាម​​​​ទូរស័ព្ទ​​បាន​​​​ទេ ​​ដោយ​ប្រព័ន្ធ​​​​​​ទូរស័ព្ទ​​ម្ខាង​ទៀត​មិន​អាច​ទាក់ទង​បាន​ ។​​​​ ទោះ​ជា​យ៉ាង​​​ណា​​ក៏ដោយ​ ​ក្រុម​អាជីវ​ករ​​​​សំណូម​ពរ​​​​​ឱ្យ​ប្រធាន​ផ្សារ​​​ធ្វើ​​​​​របង​បិទ​​​បាំង​ និង​សន្តិ​​​សុខ​ការ​ពារ​​​​កំណត់​ម៉ោង​​​​ចេញ​-ចូល​​​ពេល​យប់​​​​ឱ្យ​បានត្រឹម​ត្រូវ​​​ ដើម្បី​​​​​ឱ្យ​ពួកគាត់​​​​មាន​​ភាព​កក់ក្តៅ​​ ៕