ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​អគារ​លួច​បើក​ល្បែង​អន​ឡាញ​១​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ចុះ​បង្ក្រាប

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥…

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល កម្លាំង​ផែន​ជំនាញ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​សម្របសម្រួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​អគារ​អន​ឡាញ​ខុសច្បាប់​០១​កន្លែង នៅ​ចំណុច​ផ្លូវ​ស្តង់​តា​ងួ​ន ទល់មុខ​ផ្លូវ​ខាងលិច​បុរី​ដឹ​ផាក​ស៊ី​ធី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉​ផ​យ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​បាន​ធ្វើការ​ឆែកឆេរ អគារ​មាន​កម្ពស់​០៣​ជាន់ បន្ទប់​៧០​បន្ទប់ ជាន់​ទី​១,​ទី​២ ជា​បន្ទប់​ស្នាក់​នៅ និង​ជាន់​ទី​០៣ ជា​បន្ទប់​លួចលាក់​សម្រាប់​ធ្វើការ​អន​ឡាញ រក​ឃើញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​២៧១​នាក់ ស្រី​៤៥​នាក់ ។

ដកហូត​៖​កុំព្យូទ័រ​៣៤១​គ្រឿង និង​ទូរ​សព្ទ​៣៥២​គ្រឿង​។ បច្ចុប្បន្ន ជនបរទេស​ទាំងនោះ កម្លាំង​ជំនាញ​កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ