ករណីឆេះផ្ទះមួយកន្លែង កាលពីទៀបភ្លឺ ក្នុងសង្កាត់ទួលទំពូង១ សង្ស័យឆ្លងចរន្តអគ្គិសនី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យបានឆេះផ្ទះល្វែងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យ ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅចំនុចផ្ទះលេខ៦០ ផ្លូវលេខ៤៤០ ភូមិ៥ ក្រុម៣០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ដែលរស់នៅជិតខាង បានឮសំឡេងផ្ទុះចេញពីផ្ទះល្វែងដែលមានម្ចាស់ផ្ទះឈ្មោះ ឈិន ចន្ថា ស្រាប់តែមានភ្លើងនិងផ្សែងខ្មួលខ្មាញ់ ទើបនាំគ្នាឆោឡោហៅម្ចាស់ផ្ទះនិងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យ និងមានអ្នកខ្លះទៀតជួយរំដោះមនុស្សនៅជាន់ខាងលើដែរកំពុងភ្លើងឆេះរាលដាលដល់ផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា ករណីនេះផងដែរបន្តិចក្រោយមកមានរថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿងនិងទីក្រុងកោះពេជ្រ២គ្រឿងបានប្រើប្រាស់ទាំងអស់រហូតដល់ម៉ោងប្រហែល៥និង១០នាទីថ្ងៃដដែលទើបធ្វើអោយភ្លើងរលត់ទៅវិញផងដែរ ។
អគ្គីភ័យខាងលើនេះ បណ្តាលឱ្យម្ចាស់ផ្ទះម្នាក់របួសស្រាល ហើយចំពោះមូលហេតុសង្ស័យមកពីឆ្លងចរន្តអគ្គិសនី ។ ដោយឡែកទំហំនៃការឆាបឆេះ និងខូចខាត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕












ចែករំលែកព័តមាននេះ