ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ស្រី​-​ប្រុស​០៣​នាក់​ស្ទា.ក់​ប្ល​.​ន់​២​កន្លែង​បាន​សម្រេច តែ​មក​ជាប់​ជង់​ប៉ូលិស

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រមាញ់ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​០៣​នាក់ (​ស្រី​១​នាក់​) ករណី​ប្លន់​២​ករណី​កន្លែង​ផ្សេង​គ្នា នៅ​ស្រុក​កំពង់​រោ​ទិ៍ ។ បើ​តាម​លោក​ហែម…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រមាញ់ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​០៣​នាក់ (​ស្រី​១​នាក់​) ករណី​ប្លន់​២​ករណី​កន្លែង​ផ្សេង​គ្នា នៅ​ស្រុក​កំពង់​រោ​ទិ៍ ។ បើ​តាម​លោក​ហែម សា​មុត អធិការ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០២៥ នេះ​ថា ជន​រង​គ្រោះ​មាន​០២​នាក់ ១-​ឈ្មោះ ពែ​ក យ៉​យ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ឡាក់​គី​រ៉ូ​ប៊ី មាន​លំនៅ​ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ត្រូវ​ចោរប្លន់ យក​ម៉ូតូ​១​គ្រឿង​និង​កាបូបស្ពាយ​១ ហើយ​នៅ​ក្នុង​កាបូប​នោះ មាន​ប្រាក់​៤​ម៉ឺន​រៀល ,​ទូរស័ព្ទ​ម៉ាក​អូ​ប៉ូ​០១​គ្រឿង ,​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាត្តិ​ខ្មែរ​១​សន្លឹក​, ប័ណ្ណ​ប​.​ស​.​ស​១​សន្លឹក និង​កាត​អេ​.​ស៊ី​.​លី​.​ដា​១
សន្លឹក​។

ជន​រង​គ្រោះ​ទី​២-​មានឈ្មោះ​ឡូញ សំភាស់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ខាងលិច​វត្ត ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ត្រូវ​ចោរប្លន់​យក​ម៉ូតូ មួយ​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ យក​ទៅ​បាត់​ដោយ​សុ​វត្ថ​ភាព ។

ប្រភព​បន្ត​ថា ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ម៉ៅ ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​តា​មោក ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង រួម​ទាំង​វត្ថុ​តាង​មាន​: ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ លេខ​ម៉ាស៊ីន ២៧៤៨០០៤ និង​កាបូបស្ពាយ​ចំនួន ០១ ពណ៌​ខ្មៅ គ្មាន​សម្ភារ​(​ត្រូវ​ជនសង្ស័យ​យក​ចេញ​អស់​)​។

លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​៣០​នាទី ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ថ្មី បាន​ទទួល​ពាក្យ​ប្តឹង​ដោយ​ផ្ទាល់​ពី​ជន​រង​គ្រោះ​ថា មាន​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) មួយ​ករណី​កើតឡើង ចំណុច​លើ​ផ្លូវជាតិ​លេខ​៣១៤D​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៣,២៤ ស្ថិត​ក្នុងភូមិ​អូរ​ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ន​រង​គ្រោះ​ឈ្មោះ ពែ​ក យ៉​យ បណ្តាល​ឲ្យ​ដួល​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​រង​របួស​បាក់​ស្មា​ខាងឆ្វេង រួច​ឆក់​យក​កាបូប​ជន​រង​គ្រោះ រួច​គេច​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់់​។​

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១១​ក្នុងស្រុក​កំពង់​រោ​ទិ៍ ព្រមទាំង​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ទាំង ៨​ក្រុង​ស្រុក​ក្នុង​ខេត្តស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ ស្វែងរក​តាម​ចាប់​មុខសញ្ញា​ជនសង្ស័យ លុះដល់​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្នោត បាន​ទ​ទូល​ពាក្យ​ប្តឹង​ដោយ​ផ្ទាល់​ពី​ជន​រង​គ្រោះ​ថា​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​)​មួយទៀត​កើតឡើង នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) មិន​ស្គាល់​អត្តសញ្ញាណ ភិនភាគ​ជនសង្ស័យ​ដដែល​បាន​ធ្វើ​សកម្មភាព​ជិះ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ឈប់ រួច​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡូញ សំភាស់ រួច​ប្លន់​យក​ម៉ូតូ​ជិះ​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ ។

រហូត​ដល់​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក​ម្លាំ​សមត្ថកិច្ច​ក្រុង​បា​វិត​ឃាត់​បាន​មុខសញ្ញា​ជនសង្ស័យ ០១​នាក់ ឈ្មោះ ម៉ៅ ចាន់​រ៉ា ទាំង​វត្ថុ​តាង​មាន ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE ផង​ដែរ​។ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ក្រុង​បា​វិត បាន​ប្រគល់​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង យក​មក​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​ជា​ម្ចាស់​ករណី​។

នៅ​ចំពោះ​មុខ​ស​ត្ថ​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្សពួក​០២​នាក់ (​ស្រី ០១​នាក់​) ពិតជា​បាន​ធ្វើ​សកម្មភាព ធាក់​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល រួច​ឆក់​យក​កាបូប នៅ​ចំណុច​ភូមិ​អូរ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង ព្រមទាំង​ជិះ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ឈប់ រួច​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ខ្មៅ នៅ​ចំណុច​ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយ​រៀង ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​០១​នាក់ និង​កំពុង​ស្រាវ​ជ្រា​ស្វែងរក​ជនសង្ស័យ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​) កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ជនសង្ស័យ​០២​នាក់ (​ស្រី​១​នាក់​) សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​កំពុង​តាម​ប្រ​ម៉ា​ញ់​មិន​អាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ