ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​ម្នាក់ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ និង​ព្រះរាជអាជ្ញា​រង​ម្នាក់ផ្អាក​មុខងារ​បណ្តោះអាសន្នពាក់ព័ន្ធ​បទល្មើសការបង្ក្រាប​​ឆបោក​តាម​អនឡាយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ល្មើស​នឹង​បទបញ្ជា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ម្នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ និង​ព្រះរាជអាជ្ញា​រង​ម្នាក់ នៅ​ខេត្តពោធិ៍សាត់​ម្នាក់ ត្រូវ​បាន​ផ្អាក​មុខងារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ល្មើសបទបញ្ជា​ស្តី​ពី​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ល្មើស​នឹង​បទបញ្ជា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ម្នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ និង​ព្រះរាជអាជ្ញា​រង​ម្នាក់ នៅ​ខេត្តពោធិ៍សាត់​ម្នាក់ ត្រូវ​បាន​ផ្អាក​មុខងារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ល្មើសបទបញ្ជា​ស្តី​ពី​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

យោង​តាម​ព្រះរាជក្រឹត្យ ត្រាស់​បង្គា​ស់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​ត្រាស់​បង្គាប់​ដាក់​វិន័យ​លោក សុច សុ​ផា​ន់​ណា​រ៉ា ដោយ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា​នៃ​ក្រសួងយុត្តិធម៌ ។

ចំណែក​លិខិត​មួយ​ច្បាប់ ដាច់​ដោយឡែក របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សម្រេច​ផ្អាក​មុខងារ​ជា​បណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តពោធិ៍សាត់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សម្រេច​ផ្អាក​មុខងារ​ជា​បណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុម​អធិការកិច្ច និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​រំ​លោ​.​ភ​បំពាន​ក្នុង​ការ​ដោះ​លែង​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុង​ខេត្តពោធិ៍សាត់ ។

សូម​ជម្រាប​ថា បើ​តាម​សំឡេង​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្តពោធិ៍សាត់ បាន​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែ​.​ង​អន​ឡាញ ស្រាប់តែ​គណៈ​អភិបាលខេត្ត​ដឹកនាំ​ធ្វើការ​បង្ក្រាប​បាន​ប៉ុន្មាន​នាក់​ជាមួយ​សមត្ថកិច្ច ដោយ​ខិតខំ​ធ្វើការ​តែ​មាន​ព្រះរាជអាជ្ញា​រង​ម្នាក់​ទៅ​ដោះ​លែង​ជន​ដែល​ប្រព្រឹត្ត​ល្មើស​ទាំងនោះ ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា​៖ « ខ្ញុំ​ឲ្យ​ក្រសួងយុត្តិធម៌​ធ្វើការ​រឿង​នេះ​ជា​បន្ទាន់ ហើយ​បើសិន​មានការ​យក​លុយ ខ្ញុំ​សុំ​ឲ្យ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដែល​ស្ថិត​ក្នុង​ជា​គណៈកម្មការ​ចំពោះ​កិច្ច ចាត់ការ​ភ្លាម មិន​ចាំ​ទុក​ស្អែក​ទេ​» ។ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា នៅ​ពេល​សមត្ថកិច្ច​ខិតខំ​ធ្វើការ បែរជា​មាន​អ្នក​ចាំ​ដោះ​លែង ដើម្បី​ទទួលផល​ប្រយោជន៍ គឺ​មិន​បាន​ទេ ។

សូម​ជម្រាប​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ «​បទបញ្ជា​ស្តី​ពី​យុទ្ធនាការ​បោសសម្អាត ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដែល​មាន​៩​ចំណុច​ក្នុង​នោះ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេបញ្ជាការ​បណ្តា​អង្គភាព និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ ការ​មិន​អនុវត្ត​តាម​បទបញ្ជា ឬ​មិន​សហការ​អនុវត្ត​ត្រូវជា​កម្មវត្ថុ​នៃ​ការ​វាយតម្លៃ​ក្នុង​ការ​តែងតាំង ផ្លាស់​ប្តូរ ឬ​បញ្ចប់​មុខ​តំណែង ។

ការ​ចេញ​បទបញ្ជា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ខាងលើ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុង​បង្ក​ការ​គំ​រា​.​ម​កំ​ហែ​.​ង និង​អសន្តិសុខ ក្នុង​ពិភពលោក និង​តំបន់ ។

ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជនបរទេស ក៏​បាន​ជ្រៀតចូល​ធ្វើ​សកម្មភាព ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ ។ លើស​ពី​នេះ​សម្តេច​បវរ​ធិ​បតី​ឲ្យ ក្រសួងយុត្តិធម៌ ត្រូវ​ធ្វើការ​ណែនាំ​ដល់​សាលា​ជម្រះក្តី និង​អយ្យការ​អម​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ឱ្យ​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ដល់​ស្ថាប័ន​និង អង្គភាព​អនុវត្ត​ច្បាប់​ក្នុង​ប្រតិបត្តិការ តាម​ការ​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ