ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ ចុះ​ឆែកឆេរ ២​ទីតាំង​នៅ​ក្រុងព្រះសីហនុ ឃាត់ខ្លួន​វៀតណាម​៤៣​នាក់

1 ថ្ងៃ មុន

ខេត្តព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១០ និង​១១ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង…

ខេត្តព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១០ និង​១១ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ផែនការ​ងារ​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​ជួល​ចំនួន ២​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច រក​ឃើញ​ជនបរទេស​សរុប​ចំនួន ៤៣​នាក់ (​ស្រី ១៤​នាក់​) មាន​សញ្ជាតិ​វៀតណាម និង​ម្នាក់​ជា​ជនអន្តោប្រវេសន៍ ។ ពួក​គេ សុទ្ធ​ជា​បុគ្គលិក​ចូលរួម​ក្នុង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ប្រើប្រាស់​គណនី TELEGRAM, FACEBOOK និង​វេ​ប​សាយ​ក្លែងក្លាយ​ដូច​ជា billmmo ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​៖ លិខិតឆ្លងដែន ១៣​ក្បាល​, កុំព្យូទ័រ ១៦​គ្រឿង​, ទូរស័ព្ទ​ដៃ ១៦​គ្រឿង និង​ម៉ូតូ ២​គ្រឿង ។

សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម DOAN TRAN NGOC LINH ជា​ប្រធាន​ក្រុម ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ និង​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម NGUYEN THE SU ជា​ប្រធាន​ក្រុម ដើម្បី​បន្ត​នីតិវិធី​ជា​ផ្លូវការ​។ ដោយ​ស្នើ​សុំ​កិច្ចសហការ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចំណាត់ការ​ចំពោះ​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់ ៣៩​នាក់ ។

ចំណែកឯ​ផ្ទះ​ជួល​ទាំង ២​ទីតាំង​ខាងលើ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​ខិតខំ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ