បើយោងតាម (WHO )អង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពអន្តរជាតិ ការហាត់ប្រាណដែលណែនាំសម្រាប់មនុស្សពេញវ័យៈ
ចំនួនពេលវេលាស្តង់ដារ: យ៉ាងតិច១៥០នាទី ក្នុងមួយសប្តាហ៍ សម្រាប់ការហាត់ប្រាណកម្រិតមធ្យម និង៧៥ នាទីក្នុងមួយសប្តាហ៍ សម្រាប់ការហាត់ប្រាណកម្រិតខ្ពស់ ហើយ៣០នាទីក្នុងមួយថ្ងៃ ដោយហាត់៥ ថ្ងៃក្នុងមួយសប្តាហ៍ ។
ប្រយោជន៍នៃការហាត់ប្រាណមានដូចជា ៖ បេះដូងរឹងមាំ បង្កើនថាមពល បញ្ចុះសម្ពាធឈាម , ពង្រឹងកម្លាំងសាច់ដុំ ពង្រឹងឆ្អឹង បន្ថយជាតិខ្លាញ់ ។
ជាទូទៅ ៣០-៤៥ នាទី ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់សម្រាប់ការថែរក្សាសុខភាពល្អ ។
សំខាន់ជាងនេះ គឺការបន្តធ្វើជាទៀងទាត់ ច្រើនជាងការហាត់ប្រាណយូរម៉ោង ក្នុងពេលកំណត់តែមួយ ៕
ចែករំលែកព័តមាននេះ