រុស្ស៊ី-អូតង់ ៖ ក្នុងសុន្ទរកថាមួយ កាលពីខែមុននៅក្រុងឡុងដ៍ អគ្គលេខាធិការអូតង់លោកMARK RUTTE បានធ្វើការព្រមានជាថ្មីថា អូតង់មានការយឺតយ៉ាវខ្លាំងជាងក្រុងមូស្គូ ទាក់ទិននឹងផលិតកម្មគ្រាប់រំសេវ។
កាលពីថ្ងៃទី១០ មិថុនា លោកMARK RUTTE ថ្លែងថា និយាយពីគ្រាប់រំសេវរុស្ស៊ីផលិតតែ៣ខែបានស្មើនឹងការផលិតដល់ពេញ១ឆ្នាំរបស់អូតង់។ លោកបន្តថាម៉ាស៊ីនសង្គ្រាមរបស់លោកពូទីន ត្រូវបានជម្រុញដោយគ្មានការយឺតយ៉ាវឡើយ។ លោកលើកផ្ទួនៗពីការព្រមាននោះ។ លោកថាសូមអនុញ្ញាតឲ្យខ្ញុំនិយាយរឿងនោះជាថ្មីម្ដងទៀត។ សេដ្ឋកិច្ចរបស់អូតង់ធំជាងសេដ្ឋកិច្ចរុស្ស៊ីដល់២៥ដង។អូតង់មានសេដ្ឋកិច្ចដល់ទៅ៥០.០០០ពាន់លានដុល្លារ ហើយសេដ្ឋកិច្ចរុស្ស៊ីវិញមានត្រឹម២០០០ពាន់លានដុល្លារប៉ុណ្ណោះ។
រុស្ស៊ីមានសេដ្ឋត្រឹម២០០០ពាន់លានដុល្លារ តែអាចផលិតបានគ្រាប់រំសេវ ដល់៤ដងលើសពីអូតង់ទាំងមូល ក្នុងការផលិតគ្រាប់រំសេវនាពេលបច្ចុប្បន្ន ។ យើងបានត្រួតពិនិត្យទិន្នន័យនេះ ដោយផ្អែកលើបណ្ដាទិន្នន័យដែលយើងមាន។ យើងសង្កេតឃើញថាទោះបីផលិតកម្មគ្រាប់រំសេវរបស់
រុស្ស៊ីមានដល់៤ដងលើសអូតង់កាលពីឆ្នាំ២០២៤ក្ដី តែមានសញ្ញាមួយចំនួនបង្ហាញថា ការឃ្លាតគ្នានោះអាចកំពុងតែចុះថយ។
ផលិតកម្មយោធារបស់រុស្ស៊ីត្រូវលាក់ជាការសម្ងាត់។ ការវាយតម្លៃរបស់អ្នកជំនាញការមួយចំនួន ផ្អែកលើសេចក្ដីថ្លែងការណ៍នានារបស់បណ្ដាអ្នកទទួលខុសត្រូវ ការលេចធ្លាយតាមរយៈការ
ស៊ើបការណ៍និងបណ្ដាទិន្នន័យជាប្រវត្តិសាស្ត្រ។ ប៉ុន្តែយើងអាចអះអាងដោយមានការជឿជាក់ថា ក្រុងមូស្គូបង្កើនយ៉ាងខ្លាំងផលិតកម្មគ្រាប់រំសេវ ចាប់តាំងពីការវាយលុកលុយចូលអ៊ុយក្រែនមក។
ផ្នែកស៊ើបការណ៍ក្រៅប្រទេសរបស់អេស្តូនីវាយតម្លៃថា រុស្ស៊ីផលិតឬធ្វើឲ្យថ្មី គ្រាប់កាំភ្លើងធំដល់ទៅ៤០០.០០០គ្រាប់ក្នុងឆ្នាំ២០២២ ហើយបង្កើនដល់ជាង១១ដងដើម្បីផលិតគ្រាប់កាំភ្លើងធំឲ្យបាន៤,៥លានគ្រាប់ក្នុងឆ្នាំ២០២៤៕
ចែករំលែកព័តមាននេះ