ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​មាន​ផ្ទៃពោះ គួរតែ​ប្រយ័ត្ន​ពី​ចំណុច​នេះ ក្នុង​ពេល​ងូតទឹក

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ក្នុង​ពេល​ងូតទឹក​។ តើ​មាន​អ្វី​ខ្លះទៅ? សីតុណ្ហភាព​នៃ​ទឹក​របស់​អ្នក​មិន​គួរ​ខ្ពស់​ពេក​ទេ ដោយ​ស្ថិត​ក្នុង​ចន្លោះ​ពី​៣៥​អង្សា​សេ ដល់​៣៨​អង្សា​សេ មិន​គួរ​ឲ្យ​លើស​នឹង​ទេ ព្រោះ​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ អាច​ធ្វើ​ឲ្យ​អ្នក​ម្តាយ​វិលមុខ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​អុក​ស៊ី​សែន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ក្នុង​ពេល​ងូតទឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

សីតុណ្ហភាព​នៃ​ទឹក​របស់​អ្នក​មិន​គួរ​ខ្ពស់​ពេក​ទេ ដោយ​ស្ថិត​ក្នុង​ចន្លោះ​ពី​៣៥​អង្សា​សេ ដល់​៣៨​អង្សា​សេ មិន​គួរ​ឲ្យ​លើស​នឹង​ទេ ព្រោះ​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ អាច​ធ្វើ​ឲ្យ​អ្នក​ម្តាយ​វិលមុខ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​អុក​ស៊ី​សែន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​មិន​បាន​ល្អ​ឡើយ​។ ចំណែក​ទឹក​ដែល​មាន​សីតុណ្ហភាព​ទាប​ពេក នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ផ្តាសាយ​បាន​។

ក្រោយ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​រួច អ្នក​មិន​គួរ​បន្ត​រក្សា​ទម្លាប់​ត្រាំ​ទឹក​ក្នុង​អាង​ដើម្បី​ងូតទឹក​ឡើយ ព្រោះ​អាច​នាំ​យក​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​យ៉ាង​ងាយ​តាម​រយៈ​ស្បូន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ជា​ខ្លាំង​។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ងូតទឹក អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​គួរតែ​ពាក់​ស្បែកជើង​ចូល​ងូតទឹក ទើប​អាច​ចៀស​ពី​ការ​រអិល​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ