រាជធានីភ្នំពេញ ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេ ដោយពុំស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានតាមការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចទន្លេសាបត្រើយខាងកើត ក្នុងភូមិព្រែកសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមអ្នកនេសាទខ្មែរអ៊ិស្លាមបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញសពបុរសរូបនោះអណ្ដែតរសាត់តាមទឹកមកទើរនៅក្បែរច្រាំងទន្លេហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះទៅត្រួតពិនិត្យ ។
នៅព្រឹកនោះដែរសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅនគរបាលជំនាញកោសល្យវិច័យចាត់ចែងអូសសព ឡើងច្រាំងដើម្បីត្រួតពិនិត្យ ។
ទោះបីជាយ៉ាងណា ភ្លាមៗគេពុំដឹងថា សពបុរសរូបនោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយរង់ចាំសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសិន។
តាមការពិនិត្យសពនៅកន្លែងកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា សពបុរសរូបនោះស្លាប់ដោយលង់ទឹក។ គេសង្ស័យថា បុរសរងគ្រោះរូបនោះលោតទឹកពីលើស្ពានជ្រោយចង្វារ ឬស្ពានខ្សែកាបឬស្សីកែវ នៅពេលស្ងាត់ណាមួយ ហើយសពបានអណ្តែតឡើងនាពេលនេះ ៕

ចែករំលែកព័តមាននេះ