ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​​ព្រែក​សឿ​និង​ព្រែក​ចំណោម​ ហក់​ឡើង​ខ្លាំង ខណៈ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បើកទ្វារ​ទឹក​ទាំងអស់ ដើម្បី​រំដោះ​ទឹក

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ព្រែក​សឿ​និង​ព្រែក​ចំណោម​ បាន​ហក់​ឡើង​ខ្លាំង ខណៈ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​ទាំងអស់​ ដើម្បី​រំដោះ​ទឹក​ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ ស្រុក​មង្គល​បូ​រី​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ព្រែក​សឿ​និង​ព្រែក​ចំណោម​ បាន​ហក់​ឡើង​ខ្លាំង ខណៈ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​ទាំងអស់​ ដើម្បី​រំដោះ​ទឹក​ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​ស្ថានភាព​ទឹកភ្លៀង​នៅ​​ព្រែក​សឿ​និង​ព្រែក​សឿ​ កំពុង​ហក់​ឡើង​ខ្លាំង ​ក្រោយ​ទឹក​ហូរ​ធ្លាក់​ពី​ខេត្ត​ប៉ៃលិន​ហូរ​តាម​អូរ​ព្រំដែន​ធ្លាក់​ចូល​សំណង់​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ហូរចូល​ដងស្ទឹង​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​និង​ចូល​​ព្រែក​សឿ​និង​ព្រែក​ចំណោម​ ដែល​បណ្តាល​លិច​លើ​សំណង់​ទ្វារ​ទឹក​ប្រមាណ​កម្ពស់​ទឹក​៣​តឹក​ហើយ​អាជ្ញាធរ​ឃុំ​ចំណោម​បាន​បិត​ការពារ​ទឹក​ហូរ​កាត់​លើ​​ព្រែក​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ស្ថានភាព​ទឹក​ហក់​ឡើង​ខ្លាំង​នៅ​​​ព្រែក​សឿ​និង​ព្រែកចំណោម​ដែល​ប្រឈម​ប៉ៈ​ពាល់​ដល់​ស្រូវ​ប្រជា​កសិករ​ដេ​ល​និង​ប្រមូល​ផល​រយៈពេល​ជាង​ក​ន្លៈ​ខែ​ទៀត​នេះ ទើប​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បាន​ហូរ​សំណង់​ទ្វារ​ទឹក​ទាំងអស់​នៅ​ផ្នែក​ខាងក្រោម​អោយ​ហូរ​ធ្លាក់​ទៅ​ក្រោម​ដើម្បី​រំដោះ​ទឹក​ផ្នែក​ខាងលើ​អោយ​ធ្លាក់​ទៅ​ក្រោម​អាច​ធូរស្រាល​។

លោក ឡាយ សុធី បាន​បញ្ជាក់​ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​២​ស្រុក​ដែល​ប៉ៈ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង ​បណ្តាលឱ្យ​​លិច​ស្រូវ​មាន​ផ្ទៃដី​ជិត​១​ពាន់​ហិ​កតា ហើយ​ត្រូវ​បាន​លិច​ខូចខាត​ទាំងស្រុង​លើ​ផ្ទៃដី​២៥០​ហិ​កតា​មានស្រុក​មង្គល​បូ​រី​ប៉ៈ​ពាល់​២​ឃុំ​មាន​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​ភ្នំ​តូច ដែល​ប៉ៈ​ពាល់​២៨៤​ហិ​កតា​និង​លិច​ខូច​ទាំងស្រុង​៥០​ហិ​កតា និង​ស្រុក​ព្រះនេត្រ​ព្រះប៉ះពាល់​ឃុំ​ប្រាសាទ​លើ​ផ្ទៃដី​៧០៧​ហិ​កតា លិច​ស្រូវ​ខូចខាត​ទាំងស្រុង​លើ​ផ្ទៃដី​២០១​ហិ​កតា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ