ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តក្រចេះ បង្ក្រាប​ទីតាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់

23 ម៉ោង មុន

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ថា មានការ​លួចលាក់​បង្កប់​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)…

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ថា មានការ​លួចលាក់​បង្កប់​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចាប់​បាន​ជនសង្ស័យ ៣១២​នាក់ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គណៈ​បញ្ជាការ​ឯកភាព​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ថា មានការ​លួចលាក់​បង្កប់​បទល្មើស (Online Scams) នៅ​ទីតាំង​ផ្ទះ​ជួល ១​កន្លែង ក្នុងភូមិ​សាស្ត្រ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ដោយ​បាន​រក​ឃើញ​ជនជាតិ​បរទេស​ជនជាតិ​វៀតណាម ថៃ បង់​ក្លា​ដេ​ស ឥណ្ឌូ​នេ​ស៊ី ចិន មី​យ៉ា​ន់​ម៉ា សរុប​ចំនួន ៣១២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ចំនួន ៥៦​នាក់ ។

ក្រុម​សមត្ថកិច្ច ក៏​បាន​ប្រមូល​សម្ភារៈ​ជា​វត្ថុ​តាង​រួម​មាន ៖ កំ​ព្យូ​ទ័​រ ចំនួន ៣២៩​គ្រឿង​, ទូរ​សព្ទ​ដៃ ១,៦៣០ គ្រឿង ផង​ដែរ ។

បច្ចុប្បន្ន ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ខណៈ​សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ