ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​ទំនើប​នៅ​អ៊ីរ៉ាក់​ស្លា.ប់​៦១​នាក់,​ ​ខ្លះ​ឆេះ​ក្លា​យ​ជា​ធ្យូង

1 នាទី មុន

ទី​ក្រុង​បាក់​ដាត៖ មាន​ហេតុ​ការណ៍​ឆេះ​ផ្សារ​ទំនើប​​​ដែល​ទើប​តែ​បើក​ដំណើរ​ការ​នៅ​ខេត្ត​វ៉ាស៊ីត (Wasit) ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​កើត​។ យោង​តាម​ព័ត៌​មាន​បឋម មនុស្ស​ជាង​៦០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ ក្រសួង​មហា​ផ្ទៃ​អ៊ីរ៉ាក់​ប្រកាស​ថា​មនុស្ស​៦១​នាក់​ត្រូវ​​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ហើយ​។ ភាគ​ច្រើន​នៃ​ជនរង​គ្រោះ​ស្លាប់​ដោយសារ​ថប​ដង្ហើម​ដោយ​ឈ្លក់​នឹង​ផ្សែង​។ សាក្សី​និយាយ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ទី​ក្រុង​ឃុត (Kut)។…

ទី​ក្រុង​បាក់​ដាត៖ មាន​ហេតុ​ការណ៍​ឆេះ​ផ្សារ​ទំនើប​​​ដែល​ទើប​តែ​បើក​ដំណើរ​ការ​នៅ​ខេត្ត​វ៉ាស៊ីត (Wasit) ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​កើត​។ យោង​តាម​ព័ត៌​មាន​បឋម មនុស្ស​ជាង​៦០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ ក្រសួង​មហា​ផ្ទៃ​អ៊ីរ៉ាក់​ប្រកាស​ថា​មនុស្ស​៦១​នាក់​ត្រូវ​​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ហើយ​។ ភាគ​ច្រើន​នៃ​ជនរង​គ្រោះ​ស្លាប់​ដោយសារ​ថប​ដង្ហើម​ដោយ​ឈ្លក់​នឹង​ផ្សែង​។

សាក្សី​និយាយ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ទី​ក្រុង​ឃុត (Kut)។ នៅ​ក្នុង​ចំណោម​សាក​សព​ដែល​គេ​ទាញ​ចេញ​ពី​ផ្សារ​ទំនើប​នោះ ១៤​នាក់​ឆេះ​ឡើង​ខ្លោច​ដូច​ធ្យូង​រហូត​ដល់​កំណត់​អត្ត​សញ្ញាណ​លែង​បាន​។ ក្រុម​ប្រជា​ការ​ពារ​អាច​ជួយ​សង្គ្រោះ​មនុស្ស​លើស​ពី​៤៥​នាក់​ទាន់​ពេល​វេលា​។ នៅ​ពេល​នោះ ពួក​គេ​ជាប់​ផុង​នៅ​ក្នុង​អគារ​។ ​

ផ្សារ​ទំនើប​ដែល​ទើប​តែ​បើក​ដំណើរ​ការ​បាន​មួយ​​​សប្ដាហ៍​​​នោះ​ជា​អគារ​កម្ពស់​ប្រាំ​ជាន់​ មាន​ភោជនីយ​ដ្ឋាន​ និង​​អគារ​លក់​ទំនិញ​​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​អ៊ីរ៉ាក់​ផ្សាយ​ថា​មនុស្ស​ជា​ច្រើន​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ទេ​។ តាម​រយៈ​រូប​ថត​ និង​វីឌីអូ​ឃ្លីប​ដែល​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា​អគារ​ទាំង​មូល​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។

អភិបាល​ខេត្ត​ លោក​មហា​មេត អាល់​ម៉ា​យេ (Mohammed al-Mayyeh) ប្រកាស​កាន់​មរណ​ទុក្ខ​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ។ លោក​ថ្លែង​ថា​សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​មូល​ហេតុ​ដែល​នាំ​ឱ្យ​ឆេះ​នេះ​ហើយ​។ ប៉ុន្តែ​ជា​បឋម​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ម្ចាស់​អគារ​ និង​ម្ចាស់​ផ្សារ​ទំនើប​​ទៅ​តុលាការ​​ដើម្បី​ឱ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា​ចោទ​ប្រកាន់​ពី​បទ​អ្វី​ទេ​។​ ការ​​ស៊ើប​អង្កេត​បឋម​អាច​នឹង​​ដឹង​លទ្ធ​ផល​នៅ​ក្នុង​រង្វង់​​៤៨​ម៉ោង​ខាង​មុខ​នេះ​។​

​​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​​បានចាត់​ឱ្យ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ជា​បន្ទាន់​ និង​ចាត់​វិធាន​ការ​ទប់​ស្កាត់​មិន​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​ជា​ថ្មី​។ ​នៅ​អ៊ីរ៉ាក់ ​វិស័យ​សំណង់​មិន​សូវ​មាន​ស្តង់​ដារ​ល្អ​​ និង​មិន​បាន​បំពាក់​គ្រប់​គ្រាន់​នូវ​ប្រព័ន្ធ​ការ​ពារ​សុវត្ថិភាព​​ទេ​។​ ធ្លាប់​មាន​ករណី​ឆេះ​ស្លាប់​ម្ដង​ៗ​ច្រើន​នាក់​ណាស់​។ ឧទាហរណ៍​កាល​ពី​ឆ្នាំ​២០២១​ ឆេះ​មន្ទីរ​ពេទ្យ​ស្លាប់​ចន្លោះ​ពី​៦០-៩២​នាក់​។ ក្រោយ​មក​ទៀត​ ឆេះ​អគារ​សម្រាប់​ជួល​រៀប​មង្គល​ការ​ស្លាប់​ជាង​មួយ​រយ​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ