ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​នៅ​ភូមិ​ភាគ​២​ដើរ​ជា.ន់​មី.ន​បណ្ដាល​ឱ្យ​រ.បួ.ស​បី​នាក់

49 វិនាទី មុន

ទី​ក្រុង​បាងកក​៖ ថ្មី​ៗ​នេះ​មាន​ករណី​ទាហាន​ថៃ​នៅ​ភូមិ​ភាគ​២​ដើរ​ជាន់​មីនបណ្ដាល​ឱ្យ​យោធិន​ខ្លះ​​រង​របួស និង​ខ្លះ​ទៀត​ត្រូវ​​កាត់​​​ជើង​​​។ ​កាសែត​បាងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថា​ជា​រួម​ ​ទាហាន​ថៃ​បី​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​​។ ក្នុង​នោះ ម្នាក់​ដាច់​ជើង​នៅ​ពេល​មីន​មួយ​គ្រាប់​ផ្ទុះ​ឡើង​​នៅ​តំបន់​ឆូង​បក់​ (Chong Bok) ស្រុក​ណាំ​យ៉ឺន…

ទី​ក្រុង​បាងកក​៖ ថ្មី​ៗ​នេះ​មាន​ករណី​ទាហាន​ថៃ​នៅ​ភូមិ​ភាគ​២​ដើរ​ជាន់​មីនបណ្ដាល​ឱ្យ​យោធិន​ខ្លះ​​រង​របួស និង​ខ្លះ​ទៀត​ត្រូវ​​កាត់​​​ជើង​​​។ ​កាសែត​បាងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថា​ជា​រួម​ ​ទាហាន​ថៃ​បី​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​​។ ក្នុង​នោះ ម្នាក់​ដាច់​ជើង​នៅ​ពេល​មីន​មួយ​គ្រាប់​ផ្ទុះ​ឡើង​​នៅ​តំបន់​ឆូង​បក់​ (Chong Bok) ស្រុក​ណាំ​យ៉ឺន (Nam Yuen) ខេត្ត​ឧប៊ុន​រាជ​ធានី​ (Ubon Ratchathani)។

បញ្ជាការ​ដ្ឋាន​ភូមិ​ភាគ​២​របស់​ថៃ​បាន​រាយ​ការណ៍​កាល​ពី​​យប់​ថ្ងៃ​ពុធ​ថា​ទាហាន​របស់​ខ្លួន​ម្នាក់​ដើរ​ជាន់​មីន​នៅ​ពេល​ក្រុម​ការ​ងារ​របស់​ពួក​គេ​ដើរ​ល្បាត។ ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​​ពី​តំបន់​ប្រតិ​បត្តិ​ការ​សឹក​មរកត​ឆ្ពោះ​ទៅ​ភ្នំ​៤៨១​នៅ​ម៉ោង​១:៣០​រសៀល​ថ្ងៃ​ពុធ​។ រំពេច​​នោះ​ គ្រាប់​មីន​ក៏​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​របួស​ទាហាន​​ទាំង​បី​នាក់នោះ​​។

ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ស្រុក​មឿង​ ខេត្ត​ដដែល​នេះ​។ ​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ ​​ម្នាក់​​ឈ្មោះ​ថា​ណា​វ៉ាត់ ហួយ​វ៉ាន់ ​(Thanapat Huiwan) ត្រូវ​កាត់​ត្រឹម​ក​ជើង​ខាង​ឆ្វេង​។ នៅ​ពេល​ជួយ​សង្គ្រោះ​បឋម​នោះ គាត់​នៅ​ដឹង​ខ្លួន​នៅ​ឡើយ​ទេ​។ គាត់​ត្រូវ​បាន​លាង​របួស និង​ដាក់​អុក​ស៊ីហ្សែន​។ បន្ទាប់​មក​​​ដឹក​តាម​ឧទ្ធម្ភាគ​ចក្រ​ទៅ​មន្ទីរ​ពេទ្យ​។

ឥឡូវ​នេះ គ្រូ​ពេទ្យ​កំពុង​វះ​កាត់​មុខ​របួស​ និង​តាម​ដាន​អាការៈ​របួស​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ក្លាយ​មុខ​របួស​។ ដោយ​ឡែក ​ទាហាន​២​នាក់​ទៀត​ដែល​ត្រូវ​របួស​ដែរ​នោះ​ ម្នាក់​ឈ្មោះ​ផាធី​ផាន​ ស្រី​ឡា​សាក់ (Patiphant Srilasak) និង​ម្នាក់​ទៀត​ឈ្មោះ​ណា​ថា​វុទ្ធ​ ស្រី​ខឹម (Nathawut Srikhem)។ ពួក​គេ​រង​របួស​នៅ​ត្រង់​ដើម​ទ្រូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ