ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

3 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដឹកនាំ​កម្លាំង​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​ហាមឃាត់ នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា…

ខេត្តកំពង់ធំ ៖ ដឹកនាំ​កម្លាំង​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​ហាមឃាត់ នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ផ្សព្វផ្សាយ​នា​មុន​នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​ឧបករណ៍​ល្មើស​នេសាទ​ខុសច្បាប់ នៅ​មាត់​តំបន់​បឹង​ទន្លេសាប និង​មាត់បឹង​ទន្លេ​ឆ្មា ក្នុង​រដូវ​បិទ​នេសាទ នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ កងកម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដែល​មាន​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ជា​ស្នូល បាន​ធ្វើ​សកម្មភាព​ជា​ប្រចាំ​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជា​លទ្ធផល បទល្មើស​នេសាទ ជា​ទ្រង់ទ្រាយ​ធំ មិន​មានការ​កើត​ឡើងជា​ថ្មី​ទៀត​ទេ ពិសេស​ការ​លួច​ឆក់​ត្រី និង​ការ​អូស​ត្រជាក់ ត្រូវ​កងកម្លាំង​យើង​លុប​បំបាត់​បាន​ស្ទើរតែ​ទាំងស្រុង ។ តែ​ដោយឡែក នៅ​តែ​មាន​ជនខិលខូច​មួយ​ចំនួន នៅ​តែ​បន្ត​លប​លួច ធ្វើ​សកម្មភាព​ដាក់​ឧបករណ៍​ល្មើស​នេសាទ​ខុសច្បាប់ ដូច​ជា របាំង​ស្បៃ​អួន​ខុស​ទំហំ និង​ប្រវែង​កំណត់ និង​របាំ​ស្បៃ​មុង ដែល​ច្បាប់ បាន​ហាមឃាត់​ដាច់ខាត នៅ​ក្នុងភូមិ​សាស្ត្រ​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់​ជម្រក​ត្រី​ពង​កូន នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ទោះបី​កម្លាំង​យើង​ធ្វើ​សកម្មភាព​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​ក្តី ។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​នឹង​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដើម្បី​រក្សា​ធនធាន​មច្ឆជាតិ​របស់​យើង​ឱ្យ​សម្បូរ​ឡើង​វិញ និង​សម្រាប់​កូនចៅ​យើង​នៅ​ជំនាន់​ក្រោយ​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ