ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចង់បាន​ស្បែក​មុខ​ស្អាត រលោង ត្រូវ​ដឹង​រឿង​សំខាន់​ៗ​ពី​ឡេ​ការពារ​កម្តៅថ្ងៃ​ទាំងនេះ

12 ម៉ោង មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាសជាសាធារណៈ ​កាលពី​ពេល​ថ្មី​ៗនេះ​ថា សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​លើ​ស្បែក​ប្រាកដជា ដឹង​រួច​ហើយ​ថា ឡេ​ការពារ​កម្តៅថ្ងៃ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្បែក​មុខ និង​តំបន់​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដូច្នេះ អ្នក​មិន​អាច​រំលង​ឡេ​ការពារ​កម្តៅថ្ងៃ​ឡើយ ។…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាសជាសាធារណៈ ​កាលពី​ពេល​ថ្មី​ៗនេះ​ថា សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​លើ​ស្បែក​ប្រាកដជា ដឹង​រួច​ហើយ​ថា ឡេ​ការពារ​កម្តៅថ្ងៃ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្បែក​មុខ និង​តំបន់​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដូច្នេះ អ្នក​មិន​អាច​រំលង​ឡេ​ការពារ​កម្តៅថ្ងៃ​ឡើយ ។ តែ​យ៉ាងណា​ក៏​ដោយ ដើម្បី​កុំ​ឲ្យ​មាន​កំហុសឆ្គង ក្នុង​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​រឿង​ទាំងនេះ​អ្នក​គួរតែ​ដឹង ៖

រូបភាពតំណាងដោយ​AI

១. ជ្រើសរើស​ឡេ​ការពារ​កម្តៅថ្ងៃ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ
កុំ​គិត​ថា ប្រើ​មួយ​ណា​ក៏​ដូច​មួយ​ណា សូ​ម្បី​តែ​ឡេ​ការពារ​កម្តៅថ្ងៃ​ក៏​អ្នក​ត្រូវ​រើស​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ ដែរ បើជា​អុ្ន​ក​មុខស្ងួត​ទៅ​លេប​ប្រភេទ​ស្បែក​ប្រេង​ក៏​មិន​ត្រឹមត្រូវ​ដែរ ។ ចឹ​ង​ទើប​តម្រូវ​ឲ្យ​អ្នកដឹង​ពី​ប្រភេទ​ស្បែក​មុខ​ខ្លួនឯង​ហើយ​ប្រើប្រាស់​ឲ្យ​ត្រូវ​។

២. បរិមាណ​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់
ការ​លាប ឡេ​ការពារ​កម្តៅថ្ងៃ គឺ​ត្រូវ​លាប​ក្នុង​បរិមាណ​គ្រប់គ្រាន់ ដើម្បី​ការពារ​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី ព្រះអាទិត្យ​។ ជា​ទូទៅ​អ្នក​ទាំងអស់​គ្នា​អាច បរើ​ម្រាមដៃ​ដើម្បី​វាស់​បាន​។ គឺ​២​ម្រាមដៃ​សម្រាប់​មុខ និង​១ ម្រាមដៃ​សម្រាប់​ក​។

រូបភាពតំណាងដោយ​AI

៣. ឡេ​ដែល មាន SPF 30 ទៅ 50+ , UVA UVB, និង PA++
អ្នក​ទាំងអស់​គ្នា ពេល ទិញ ឡេ​ការពារ​កម្តៅថ្ងៃ គួរតែ​ជ្រើស​យក​ឡេ​ដែល​មាន SPF 50+ និង UVA, និង PA++​។ ដូច្នេះ​នៅ​ពេល​អ្នក​ប្រើប្រាស់​ឡេ​ដែល​មាន SPF 50+ និង UVA, UVB គឺ​អ្នក​ពិតជា​បានការ​ពារ ស្បែក មុខ​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​ព្រះអាទិត្យ​បាន​ល្អ​។

៤. សម្រាប់​ស្បែក​មុខ​ប្រេង
អ្នក​ដែល​គាត់​ដឹង​ថា ខ្លួនឯង​មាន​ប្រភេទ​ស្បែក​មុខ​ប្រេង សុំ​កុំ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ណា​ដែល​មាន​សារជាតិ cousin or bb Cream ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ឡើង​មុន និង​រោល​បាន​។

ការ​ថែរក្សា​ស្បែក​មុខ គឺ​សំខាន់ ដូច្នេះ​កុំ​រំលង​នូវ​ចំណេះដឹង​ផ្នែក​សម្រស់​អី ព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ថែរក្សា​មុខ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ