ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ហាមមិនឱ្យយកអត្តសញ្ញាណបណ្ណទៅបញ្ចាំដើម្បីធានាបំណុលទេ

2 ម៉ោង មុន

បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ដឹង​ថា ច្បាប់​មិន​អនុញ្ញាត​អោយ​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ដាក់បញ្ចាំដើម្បី​ធានា​បំណុល​នោះ​ទេ ។ យោង​តាម​មាត្រា​១២៩ នៃ​ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន បានអោយ​ដឹង​ថា អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ជា​ឯកសារ​ផ្លូវការ​មួយ​សម្រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់​ៗ​ដែល​មាន​សញ្ជាតិ​ខ្មែរ ដោយ​មិន​អនុញ្ញាត​អោយធ្វើ​ការ​ផ្ទេរ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត…

បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ដឹង​ថា ច្បាប់​មិន​អនុញ្ញាត​អោយ​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ដាក់បញ្ចាំដើម្បី​ធានា​បំណុល​នោះ​ទេ ។

យោង​តាម​មាត្រា​១២៩ នៃ​ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន បានអោយ​ដឹង​ថា អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ជា​ឯកសារ​ផ្លូវការ​មួយ​សម្រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់​ៗ​ដែល​មាន​សញ្ជាតិ​ខ្មែរ ដោយ​មិន​អនុញ្ញាត​អោយធ្វើ​ការ​ផ្ទេរ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត ឬ​យក​ទៅ​បង្កើត​សិទ្ធិ​ប្រាតិភោគ (​អ្វីមួយ​ដែល​យក​ទៅ​បញ្ចាំ​) ប្រ​ត្យ​កក្ស​បាន​ឡើយ ។

ដូច្នេះ ប្រជាជន​កម្ពុជា​មិន​ត្រូវ​រក្សា​អត្តសញ្ញាណ​បណ្ណ​នេះ នៅ​ជាប់​ខ្លួន​ជា​និច្ច ដើម្បី​ប្រើប្រាស់​បញ្ជាក់​អត្តសញ្ញាណ​របស់​យើង​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ