ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ក្រុមហ៊ុន​វៀតណាម បុក​យុវជន​ម្នាក់​ស្លា.ប់​នៅ​ក្រុង​ស្វាយ​រៀង

10 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្តក្រុង​ក្រុមហ៊ុន​វៀតណាម បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​បែក​មុខ បាក់ជើង បែកក្បាល ស្លា​.​ប់​ភ្លាម​ៗ ។…

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្តក្រុង​ក្រុមហ៊ុន​វៀតណាម បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​បែក​មុខ បាក់ជើង បែកក្បាល ស្លា​.​ប់​ភ្លាម​ៗ ។

ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង ស្ថិត​ក្នុងភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1W-0074 បើកបរ ពី​ទិស​ខាងកើត ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្តក្រុង ១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3C-6579 ចំណុះ​៤៥​កៅអី (​យីហោ ដាន​ដាន ដឹក​អ្នកដំណើរ​ភ្នំពេញ​-​ហូ​ជី​មិ​ញ​) បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ ពេញទំហឹង រួច​អូស​ជន​រង​គ្រោះ ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល បែក​មុខ បាក់ជើង ហូរ​ឈាម​ស្រោច​លើ​ដី​ស្លាប់​ភ្លាម​ៗ នៅ​ក្នុង​ថ្លុកឈាម ។

បន្ទាប់​មក សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដឹក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត រង់ចាំ​សាច់ញាតិ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​មធ្យោបាយ (​រថយន្ត និង​ម៉ូតូ​) យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

មហាជន​បាន​លើក​ឡើង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វៀតណាម យីហោ​(​ដាន​ដាន​)​នេះ គឺ​បើកបរ​លឿន​ណាស់ មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ បើកបរ​លឿន​ហើយ វ៉ា​ជែង​ចំណុច​គ្រោះថ្នាក់ តែងតែ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​១ ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​បាន​ឃាត់​អ្នកបើកបរ​នាំ​យក​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា ក៏​ប៉ុន្តែ ក្រុមហ៊ុន​ដាន​ដាន នៅ​តែ​បើកបរ​លឿន​ដដែល​។ មហាជន​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច ត្រូវ​មាន​វិធានការ​រឹត​បន្តឹង​ដល់​អ្នកបើកបរ​ជនបរទេស និង​ក្រុមហ៊ុន​វៀតណាម ដែល​បើកបរ​រថយន្ត​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​១ សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ជា​កំហិត ហើយ​សមត្ថកិច្ច​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ម៉ឺងម៉ាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ