ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀនយ៉ាង​សកម្ម ត្រូវនគរបាល​ស្រុក​កៀនស្វាយ ព័ទ្ធ​ចាប់​បាន​០៣​នាក់

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ មុខសញ្ញាជួញដូរ ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន (ទិញ​ពី​គេយក​មក​លក់​បន្ត) ​យ៉ាង​សកម្ម​ នៅ​ស្រុក​កៀនស្វាយ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ចំនួន ០៣​នាក់…

ខេត្តកណ្តាល ៖ មុខសញ្ញាជួញដូរ ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន (ទិញ​ពី​គេយក​មក​លក់​បន្ត) ​យ៉ាង​សកម្ម​ នៅ​ស្រុក​កៀនស្វាយ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ចំនួន ០៣​នាក់ ។

ការ​បង្ក្រាប​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១៣​និង​១៥​នាទី ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០២៥ ចំណុច​ភូមិ​អង្គរ​ជ​យ័ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន ៣​នាក់ រួមមាន ៖
១-​ឈ្មោះ តាំង ស៊ី​មាន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​អង្គរ​ជ​យ័ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)
២-​ឈ្មោះ ប៉ាន់ សុភា​រុន​(​ហៅ​ចិន​) ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។
៣-​ឈ្មោះ ទៀង គឹ​មរ​ត្ន័​ធានី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​) ។

ក្នុង​នោះ វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ៥​កញ្ចប់​( មធ្យម​៤ តូច​១) ទំងន់ ១០,៧៩​ក្រាម​), សម្ភារៈ​វេច​ខ្ចប់​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​, ទូរសព្ទ ​ចំនួន​២​គ្រឿង (​ម៉ាក​Oppo១ Vivo១) ក្រដាស​វេរ​លុយ​វី​ង​ចំនួន​២​សន្លឹក ​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​សកម្មភាព​ជួញដូរ ​និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅផ្ទះ របស់​ឈ្មោះ តាំង ស៊ី​មាន ស្ថិត​នៅ​ភូមិ​អង្គរ​ជ​យ័ ឃុំ​បន្ទាយដែក​។​ក្រោយ​ទទួល​ព​ត៌​មានបាន​ភ្លាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក សហការ​ជាមួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​ដល់ចំនុច​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ តាំង ស៊ី​មាន និង​ឈ្មោះ ទៀង គឹ​មរ​ត្ន័​ធានី រួច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័​យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់ តូច និង​សម្ភារៈ​វេច​ខ្ចប់​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច​ កម្លាំង​បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ តាំង ស៊ី​មាន ភេទ​ប្រុស និង​ឈ្មោះ ទៀង គឹ​មរ​ត្ន័​ធានី បាន​សារភាព​ថា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​នេះ ជា​របស់ពួក​ខ្លួន​ប្រាកដ​មែន ហើយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ប៉ាន់ សុភា​រុន​(​ចិន​) ភេទ​ប្រុស យក​មក​វេច​ខ្ចប់​ទុក​លក់​បន្ត និង​ប្រើប្រាស់​ខ្លួនឯង​ផង​ ។

ក្រោយ​បាន​ចម្លើយយ​សារភាព​របស់​ឈ្មោះ តាំង ស៊ី​មាន និង ឈ្មោះ ទៀង គឹ​មរ​ត្ន័​ធានី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ស្រុក សហការ ជាមួយ​ប៉ុស្តិ​បន្ទាយដែក បន្ត​និ​តិ​វិធី​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ ប៉ាន់ សុភា​រុន​(​ចិន​) ស្ថិត​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ប៉ាន់ សុភា​រុន​(​ចិន​) ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន ចំនួន​៤​កញ្ចប់​មធ្យម សម្ភា​រះ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ក្រោយ​ត្រួតពិនិត្យ​រួច កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ប៉ាន់ សុភា​រុន​(​ចិន​) បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​ទៅ​អោយឈ្មោះ តាំង ស៊ី​មាន និង​ឈ្មោះ ទៀង គឹ​មរ​ត្ន័​ធានី ប្រាកដ​មែន ហើយ​ថ្នាំ​ញៀន​នេះ ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់ ​(​មិន​ស្គាល់​នាមត្រកូល​) នៅ​ជិត​ផ្សារ​ស្អាង​ព្រែក​តូច ស្រុក​ស្អាង​។

ក្រោយ​ពី​សួរនាំ​រួច ជន​ស​ង្ស័យ​រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ