ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​អំពាវ​នាវ​ឱ្យ​ប្រ​ជា​ជន​កុំ​រស់​ពឹង​លើ​ដង្ហើ​ម​គេ​ដក​, ត្រូវ​តែ​ខ្លួន​ទី​ពឹង​ខ្លួន

12 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ ​ឥណ្ឌា​ចង់​តដៃ​ជា​មួយ​អាមេរិក​វិញ​បន្ទាប់​ពី​ត្រូវ​ថ្នាំ​ខ្លាំង​ពី​ម្សិល​មិញ​។ អាមេរិក​ថា​ចាំ​តែ​មើល​ចុះ បើជំនួប​កំពូ​ល​ត្រាំ-​ពូទីន​នៅ​​អា​ឡាស់​ស្កា​ជោគ​ជ័យ​មិន​អី​ទេ​​​។ ប៉ុន្តែ​បើ​បរាជ័យ​វិញ​ អា​មេ​រិក​នឹង​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​ឥណ្ឌា​។ អា​មេ​រិក​ថា​ឥណ្ឌា​ជាអ្នក​ជួយ​ជ្រោម​ជ្រែង​​រុស្ស៊ី​ដើម្បី​មាន​លុយ​ធ្វើ​សង្គ្រាម​, ឥណ្ឌា​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ចន្លោះ​ពី​៣៥%ទៅ​៤០%​។ ដូច្នេះ​នៅ​ថ្ងៃ​នេះ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​ប្រកាស​ជា​សារ​នយោបាយ​ត្រឡប់​ទៅ​វិញ​…

ទី​ក្រុង​ញូដេលី៖ ​ឥណ្ឌា​ចង់​តដៃ​ជា​មួយ​អាមេរិក​វិញ​បន្ទាប់​ពី​ត្រូវ​ថ្នាំ​ខ្លាំង​ពី​ម្សិល​មិញ​។ អាមេរិក​ថា​ចាំ​តែ​មើល​ចុះ បើជំនួប​កំពូ​ល​ត្រាំ-​ពូទីន​នៅ​​អា​ឡាស់​ស្កា​ជោគ​ជ័យ​មិន​អី​ទេ​​​។ ប៉ុន្តែ​បើ​បរាជ័យ​វិញ​ អា​មេ​រិក​នឹង​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​ឥណ្ឌា​។ អា​មេ​រិក​ថា​ឥណ្ឌា​ជាអ្នក​ជួយ​ជ្រោម​ជ្រែង​​រុស្ស៊ី​ដើម្បី​មាន​លុយ​ធ្វើ​សង្គ្រាម​, ឥណ្ឌា​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ចន្លោះ​ពី​៣៥%ទៅ​៤០%​។

ដូច្នេះ​នៅ​ថ្ងៃ​នេះ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​ប្រកាស​ជា​សារ​នយោបាយ​ត្រឡប់​ទៅ​វិញ​ និង​ជំរុញ​ឱ្យ​ប្រជា​ជន​ពង្រឹង​ភាព​ឯក​រាជ្យ​-​ម្ចាស់​ការ​ ឬ​ខ្លួន​ទី​ពឹង​ខ្លួន​។ ពោល​គឺ​ខិត​ខំ​ផលិត​អ្វី​ៗ​គ្រប់​យ៉ាង​​​តាំង​ពី​ជី​កសិ​កម្ម​រហូត​ដល់​ម៉ាស៊ីន​យន្ត​នោះ​ និង​អាគុយ​ឡាន​អគ្គិស​នី​។ លោក​សន្យា​ថា​នឹង​ខិត​ខំ​លើក​ស្ទួយ​កសិករ​នៅ​ចំពោះ​មុខ​នៃ​ជម្លោះ​ពាណិជ្ជ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​ជា​មួយ​អាមេរិក​។

ដោយ​សារ​អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​​ពេក​​ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី ​ក៏​ប្រកាស​បន្ធូរ​​បន្ថយ​ពន្ធ​របស់​រដ្ឋាភិបាល​ទៅ​លើ​មុ​ខ​ទំនិញ​ និង​សេវា​ទូទៅ​ចាប់​ពី​ខែ​តុលា​ត​ទៅ​ដើម្បី​​សម្រាល​បន្ទុក​របស់​ប្រជា​ជន​ដែល​ប្រើ​ប្រាស់​ផលិត​ផល​ក្នុង​ស្រុក​។ លោក​​ម៉ូឌី​​ក៏​​ប្រកាស​ឱ្យ​ដឹង​អំពី​ផែន​ការ​ដំឡើង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ស៊េរី​ថ្មី​ម៉ាក​ «ស៊ូ​ដាសាន់ ចក្រា -Sudarshan Chakra»។

ការ​សម្រេច​បែប​នេះ​បន្ទាប់​ពី​ឥណ្ឌា និង​ប៉ាគី​ស្ថាន​ធ្លាប់​ប៉ះ​គ្នា​មួយ​ប្រាវ​រយៈ​ពេល​៤​ថ្ងៃ​នៅ​ក្នុង​សង្គ្រាម​១​ចម្អិន​កំពិស​កាល​ពី​ខែ​ឧសភា​។ លោក​ម៉ូឌី​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទេ​។ ប៉ុន្តែ​រដ្ឋាភិបាល​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​នេះ​មាន​គោល​ដៅ​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន និង​ទប់​ទល់​នឹង​ការ​វាយ​លុក​របស់​សត្រូវ​។​

នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​កាល​ពី​ពេល​កន្លង​មក​មូល​ហេតុ​ដែល​គ្មាន​​ជោគ​ជ័យ​ដោយ​សារ​និយាយ​មិន​ត្រូវ​​គ្នា។ អា​មេ​រិក​ចង់​នាំ​​​​​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​កសិផល​​ទៅ​ប្រទេស​​ឥណ្ឌា​ដើម្បី​កុំ​ឱ្យ​មាន​ឱន​ភាព​ពាណិជ្ជ​កម្ម​ច្រើន​ពេក​។ សូម​បញ្ជាក់​ថា​នៅ​ក្នុង​ការ​​ថ្លែង​សុន្ទរ​កថា​ថ្ងៃ​នេះ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​មិន​បាន​និយាយ​ត្រង់​ៗ​អំពី​ការ​ដំឡើង​ពន្ធ​របស់​អាមេរិ​ក​នោះ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ