ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ព្រៃ​ទា​១ និង​ព្រៃ​ទា​២ នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​ច​វិការ​ជូន​វីរ​កងទ័ព និង​គ្រួសារ​កងទ័ព​ជួរ​មុខ

21 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ អ្នក​ភូមិ​ព្រៃ​ទា​១ ​និង​ភូមិ​ព្រៃ​ទា​២ ​នៃ​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក លោកស្រី​ ដែល​ជា​មេ​ភូមិ​ទាំង​២ បាន​នាំ​យក​គ្រឿង​ឧបភោគ…

រាជធានីភ្នំពេញ ​៖ អ្នក​ភូមិ​ព្រៃ​ទា​១ ​និង​ភូមិ​ព្រៃ​ទា​២ ​នៃ​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក លោកស្រី​ ដែល​ជា​មេ​ភូមិ​ទាំង​២ បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​ថវិការ​ជូន​ដល់​វី​រ​កងទ័ព​ និង​គ្រួសារ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ នៅ​ទិស​ប្រសាទ​ព្រះ​វិហារ ទប់ទល់​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​ប្រទេស​ថៃ ។

លោក លោកស្រី​ ដែល​ជា​មេ​ភូមិ​ទាំង​២​ខាងលើ​ នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​យក​សម្ភារៈ​ទាំងនោះ​ចេញ​ទៅ​កាន់​សមរភូមិ​ទិស​ទី​១ ដើម្បី​ជូន​ដល់​កងទ័ព​វរ​សេនា​តូច​លេខ​៣៨១ ភូមិភាគ​៤ កងពល​លេខ​៨ ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ស្អែកនេះ​ហើយដោយ​ប្រើប្រាស់​សោហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​រៀង​ៗ​ខ្លួន​មិន​ប្រើប្រាស់​ថវិការ​ជំនួយ​នោះ​ឡើយ ។

បើ​តាម​លោកស្រី​មូល សា​មឺ​ន មេ​ភូមិ​ព្រៃ​ទា​១ បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្ភារៈ​ទាំងនោះ​រួម​មាន, ​ក្រមា, ​ចង្ក្រានហ្គាស់, ​កាហ្វេ​កញ្ចប់, ​សារុង, ​សម្លៀក​បំពាក់​ឈុត, ​សាប៊ូ​កក់សក់, ​ប្រេងឆា, ​នំ​ដំណាប់​ផ្លែ​ឈើ, ​ស្ករ​គ្រាប់, ​ធូបមូស ទឹក​ស៊ី​អ៊ី​វ, ​ទឹកត្រី, ខ្ទឹមស, ​ប៊ី​ចេ​ង, ​កាពិ, ​ប្រហុក​គ្រឿង​, ​មី​តុក្កតា, ​មី​ជាតិ, ​កន្ត្រៃ​៥​ឈុត, ​សាច់​ជ្រូក​៨០​គីឡូក្រាម សម្រាប់​ធ្វើ​ប្រហុក​គ្រឿង​ និង​ការ​ពិ​ផាវ​, ទឹក​សុទ្ធ​៤០០​យួរ ​និង​១០​កេស, ​ម៉ូតូ​២​គ្រឿង វិទ្យុទាក់ទង​១​គ្រឿង, ​វ៉ែនតា, ​ទឹកដោះគោ​ខាប់​, ស្ករស, បន្លែ, កំប៉ុង​ហ្គា​ស់ និង​ផ្លែ​ឈើ ។

លោកស្រី ​បាន​ប្រាប់​បន្ត​ទៀត​ថា សម្ភារៈ​ និង​ថវិការ​ទាំងនោះ​ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​២៩​លាន​រៀល ថវិការ​ផ្ទាល់ខ្លួន​របស់​លោកស្រី​មាន​ចំនួន​៣​លាន​រៀល​ នឹង​ថវិការ​របស់​អ​ជ្ញា​ធ​រទាំង​ពី​ភូមិ​ និង​បាន​មក​ពី​ការ​ចូលរួម​ចំណែក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​ទា​១ ភូមិ​ព្រៃ​ទា​២ ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលដំរី ចំនួន​២៦​លាន​រៀល ​ដើម្បី​យក​ជូន​កងទ័ព ជួរ​មុខ​ចំនួន​៣៤៦​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិការ​១​ម៉ឺ​ន​រៀល នឹង​ជូន​កងពល​លេខ​៨​ ចំនួន​ថវិការ​២​លាន​រៀល នឹង​ជូន​ទៅ​គ្រួសារ​កងទ័ព​ជួរ​មុខ​ក្នុង​១​គ្រួសារ​២​ម៉ឺន​រៀល មី​២​កេស អង្ករ​២៥​គីឡូក្រាម សារុង​១ ទឹកត្រី​២​យួរ ទឹក​ស៊ី​អ៊ីវ ​២​យួរ​ផង​ដែរ ហើយ​កន្លង​មក​លោកស្រី​ ក៏​បាន​នាំ​យក​ក្រមា​ចំនួន​១០០ និង​ថវិការ​ចំនួន​១,៤០០,០០០​រៀល​ ជូន​ដល់​ដៃ​កងទ័ព​ នៅ​ប្រាសាទ​តា​ក្របី​រួច​ហើយ​ដែរ ។

លោកស្រី​មេ​ភូមិ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​បងប្អូន​វី​រកងទ័ព ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​ការ​ការពា​ទឹកដី​ដ៏​អង់អាច​ក្លាហាន វាយ​បណ្ដេញ​ទាហាន​ឈ្លានពាន​ថៃ និង​ឈរជើង​យ៉ាង​រឹង​មាំ​តាម​ខ្សែបន្ទាត់​ព្រំដែន។ ទន្ទឹម​​នេះ ​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ និង​រំភើបចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទឹកចិត្ត​អ​ជ្ញា​ធ​រទាំង​ពី​ភូមិ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​ចូលរួម​ជា​ថវិការ ​និង​សម្ភារៈ ​តាម​រយៈ​លោកស្រី​ ដើម្បី​ជូន​ដល់​វី​រកងទ័ព​របស់​យើង​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ