អ្នកលក់ឡេ «Love Riya» ត្រូវតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមបទចោទញុះញង់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព
ខេត្តកណ្ដាល ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទ ឆេង ស្រីរ័ត្ន ហៅ…
ខេត្តកណ្ដាល ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទ ឆេង ស្រីរ័ត្ន ហៅ…
ខេត្តកណ្ដាល ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទ ឆេង ស្រីរ័ត្ន ហៅ «Love Riya» ដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ញុះញង់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព។
នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជូនខ្លួនជនជាប់ចោទទៅកាន់តុលាការ ក្រោយបញ្ចប់ការសាកសួរ ។
យោងតាមការបញ្ជាក់ពីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ «Love Riya» ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន០២ បទល្មើសរួមមាន ទី១ ៖ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មើសទី២ ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព ។
បច្ចុប្បន្ន នគរបាលបាននាំខ្លួនជនជាប់ចោទខាងលើទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល រង់ចាំកាត់ទោសតាមផ្លូវច្បាប់ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់ថៅកែឡេ «Love Riya» នៅចំណុចបុរី ML ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បន្ទាប់ពីថៅកែឡេរូបនោះ បាននិយាយពាក់ព័ន្ធនឹងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងទំនិញថៃនៅលើបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងនាមជាខ្មែរ ខណៈពួកគាត់លើកឡើងថា ជាការមិនឲ្យតម្លៃដល់កងទ័ពខ្មែរ ដែលខំលះបង់ពលីជីវិតការពារអាយុជីវិតប្រជាពលរដ្ឋពីសត្រូវឈ្លានពានសៀម ៕
ចែករំលែកព័តមាននេះ