ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុី​បន្តវាយប្រហារជាថ្មីទៅលើអ៊ុយក្រែន

14 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង​៤​របស់​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៥​នាក់​រង​របួស​។ ការ​វាយប្រហារ​ថ្មី​ទាំងនោះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​បង្កើន​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ប្រឆាំង​បណ្ដា​តំបន់​ស៊ីវិល​ដោយ​សំដៅ​ជា​ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​។កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូ​ន​៤០០​គ្រឿង​ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់​វាយប្រហារ​នា​វេលា​យប់​។ ការ​វាយប្រហារ​ទាំងនេះ​សំដៅលើ​ភាគ​ឦសាន​ក្រុង​ខា​គៀវ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង​៤​របស់​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៥​នាក់​រង​របួស​។

ការ​វាយប្រហារ​ថ្មី​ទាំងនោះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​បង្កើន​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ប្រឆាំង​បណ្ដា​តំបន់​ស៊ីវិល​ដោយ​សំដៅ​ជា​ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​។
កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូ​ន​៤០០​គ្រឿង​ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់​វាយប្រហារ​នា​វេលា​យប់​។

ការ​វាយប្រហារ​ទាំងនេះ​សំដៅលើ​ភាគ​ឦសាន​ក្រុង​ខា​គៀវ ទីក្រុង​វី​ន​នី​តស៊ីយ៉ា​ភាគ​ខាងលិច​ប្រទេស ទីក្រុង​អូ​ដេ​សា​និង​ទីក្រុង​កំណើត​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្ស​ឡេ​ន​ស្គី គឹ​ទីក្រុង​គ្រី​វ​យី​រី​ហ៍​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថ្លែង​ថា រុស្ស៊ី​មិន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឡើយ​។ លោក​ថា ​ដើម្បី​ទប់ទល់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​យុទ្ធសាស្ត្រ​នោះ យើង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ការ​ពាស​អាកាស​ដើម្បី​ឲ្យរុស្ស៊ី​ស្គាល់​ពី​ការ​ឆ្លើយ​តប​របស់​យើង​ ។

ប្រធានាធិបតី​អា​មេ​រិ​កបាន​ដាក់​ឱ​សាទ​វាទ​មួយ​ដល់​រុស្ស៊ី​ត្រឹម​ថ្ងៃ​ទី​២​កញ្ញា ធ្វើ​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​បញ្ចប់សង្គ្រាម ដែល​កើត​មាន​ចាប់តាំងពី​ជាង​៣​ឆ្នាំ​មក​ហើយដោយ​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត រហូត​ដល់​បណ្ដា​សម្ព័ន្ធមិត្តរុស្ស៊ី ដែល​នឹង​ត្រូវ​យកពន្ធ​១០០%​ ។

លោក​ត្រាំ​ក៏​សន្យា​ផ្ដល់​អាវុធ​ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ពិសេស​ប្រព័ន្ធ​មី​ស៊ីល​ការពារ​អាកាស​ប៉ា​ទ្រី​យ៉ូ​ត​និង​គំរាម​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​រុស្ស៊ី​។ ទោះបី​យ៉ា​ណា ​គេ​កត់​ស​ម្កាល់​ឃើញ​ថា​បណ្ដា​ឱសានវាទ​ដែល​លោក​ត្រាំ​ដាក់​ដល់​រុស្ស៊ី​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ហាក់​គ្មាន​ផល ដោយ​មិន​អាច​ឲ្យ​មេដឹកនាំ​រុស្ស៊ី​បញ្ចប់​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ឡើយ​ ។

ទីក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ីយ៉ា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ក៏​រង​ការ​វាយប្រហារ​ដែរ​ ។ នៅ​ទីនោះ​អគារ​យ៉ាងតិច​៣០​រង​ការ​ខូចខាត បន្ទាប់​ពី​ហ្វូង​ដ្រូ​ន​វាយប្រហារ​ស្រុក​មួយ​នៃ​តំបន់​ទីក្រុង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ