ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មហាផ្ទៃ​ប្រកាស​ទទួល​ការ​ដាក់ពាក្យប្រឡង​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ PJ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មការ​ប្រឡងប្រជែង ជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រី​ពន្ធនាគារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មការ​ប្រឡងប្រជែង ជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រី​ពន្ធនាគារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រសួងមហាផ្ទៃ​ជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រី​ពន្ធនាគារ​(​ឋានន្តរស័ក្តិ​អនុរក្ស​ថ្នាក់​លេខ​៣)​ចំនួន​៨​នាក់​(​ស្រី​១​នាក់​) សម្រាប់​បម្រើ​ការងារ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ) ។

ក​-​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស បេក្ខជន​ទាំង​ពីរ​ភេទ​ដែល​មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​ប្រឡងប្រជែង​ជ្រើសរើស ត្រូវ​បំពេញ​ដូច​ខាងក្រោម ៖

១-​មាន​សញ្ជាតិ​ខ្មែរ
២-​មាន​កាយសម្បទា​គ្រប់គ្រាន់​និង​មាន​សុខភាព​ល្អ​(​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឈាម កាយ
សម្បទា និង​តេស្ត​រក​សារធាតុ​ញៀន​) ។
៣-​បេក្ខជន​ទាំង​ពីរ​ភេទ​ត្រូវ​មាន​កម្ពស់ បុរស​កម្ពស់ ១,៦៧​ម៉ែត្រ​ឡើង និង​នារី​កម្ពស់ ១,៥៧​ម៉ែត្រ​ឡើង និង​មាន​ទម្ងន់​សមាមាត្រ​នឹង​កម្ពស់ ។
៤-​មាន​ជីវប្រវត្តិ​ច្បាស់លាស់ មាន​កិរិយាមារយាទ​ល្អ និង​ពុំ​ធ្លាប់​មានទោស ។
៥-​បេក្ខជន​ទាំង​ពីរ​ភេទ ត្រូវ​មាន​សញ្ញាបត្រ​យ៉ាង​ទាប​បំផុត មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញា
ប​ត្រ​សម​មូល ។

៦-​ត្រូវ​មាន​អាយុ​យ៉ាងតិច ១៨​ឆ្នាំ ហើយ​មិន​លើស​ពី ២៥​ឆ្នាំ ។ ការ​កម្រិត​អាយុ​ត្រូវ​បាន​រំកិល​ពី ២៥​ឆ្នាំ ដល់ ៣៥​ឆ្នាំ ចំពោះ​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ ឬ​សម​មូល និង ៤០​ឆ្នាំ ចំពោះ​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​សម​មូល ។
៧-​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ច្បាស់លាស់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ
៨-​មិន​មាន​ស្លាកស្នាម​របួស ឬ​ស្លាកស្នាម​សាក់​ដែល​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា​មិន​សមរម្យ​។

ខ​-​កាលបរិច្ឆេទ​ផ្តល់​ពាក្យ ទទួល​ពាក្យ ទីកន្លែង​ផ្តល់​ពាក្យ រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ។ ទទួល​ពាក្យ​រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧:០០​នាទី ជា​កាលបរិច្ឆេទ​កំណត់​ចុង​ក្រោយ ។ ទីកន្លែង​ផ្តល់​ពាក្យ​និង​ទទួល​ពាក្យ​នៅ​សាលា​រាជធានី​ភ្នំពេញ ។

គ​-​វិញ្ញាសា​ប្រឡង និង​មណ្ឌល​ប្រឡង
វិញ្ញាសា​ប្រឡង ៖ ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​វិស័យ​ពន្ធនាគារ​(​រយៈពេល ២​ម៉ោង​)
មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ (​ទីតាំង​ជាក់ស្តែង​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​)​។
ឃ​-​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​(ONLINE) ។

បេក្ខជន​ត្រូវ​បំពេញ​ព័ត៌មាន​បឋម ក្នុង​ការ​ស្នើ​សុំ​សិទ្ធិ​ប្រឡងប្រជែង​តាម​ប្រព័ន្ធ​អន​ឡាញ​តំណ​ភ្ជាប់​https://gdhr.interior.gov.kh/gdp/request​?​recruit=2) ឬ​ស្គែ​ន QR CODE រួច​បេក្ខជន​ម្នាក់​ៗ​ត្រូវ​បោះពុម្ព​(Print) បង្កាន់ដៃ​ស្នើ​សុំ​សិទ្ធិ​ប្រឡងប្រជែង​នេះ ដើម្បី​បង្ហាញ​ដល់​អនុ​គណៈកម្មការ​ផ្តល់​ពាក្យ​និង​ទទួល​ពាក្យ នៅ​ទីកន្លែង​ផ្តល់​ពាក្យសុំ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​ពន្ធនាគារ ។
ង​-​ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មក​ជាមួយ​នៅ​ពេល​បេក្ខជន​ម្នាក់​ៗ​មក​ទទួល​ពាក្យសុំ​ចូល​បម្រើ​ការងារ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាងក្រោម ៖

-​បង្កាន់ដៃ​ស្នើ​សុំ​សិទ្ធិ​ប្រឡងប្រជែង​តាម​ប្រព័ន្ធ​អន​ឡាញ​១​ច្បាប់
-​សញ្ញាបត្រ ឬ​លិខិតបញ្ជាក់​ការ​សិក្សា ទទួលស្គាល់​ជា​ផ្លូវការ​១​ច្បាប់
-​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​១​ច្បាប់
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​ច្បាប់
-​សៀវភៅ​ស្នាក់​នៅ​និង​/​ឬ​សៀវភៅ​គ្រួសារ​១​ច្បាប់ ។
សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ