ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ច្រើន​នាក់​ជួប​គ្រោះ​ក្រឡាប់​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​រង​របួសធ្ងន់​សន្លប់​បាត់ស្មារតី ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​វាល​រំពេ…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​រង​របួសធ្ងន់​សន្លប់​បាត់ស្មារតី ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត​បាន​រង​របួសស្រាល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​វាល​រំពេ ផ្លូវជាតិ​លេខ​៧៨ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៥​នាក់ ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៨៤៣៩ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ សន្លប់​បាត់ស្មារតី ចំណែក​អ្នក​រួម​ដំណើរ​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ទាំងអស់​មាន​គ្នា​៥​នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន តាម​ផ្លូវជាតិ​លេខ​៧៨ លុះដល់​ចំនុច​កើតហេតុ ស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង បណ្តាល​ឱ្យ​ក្រឡាប់​២​ត្រឡប់​ធ្លាក់​ចូល​ប្រឡាយ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង របួស​បែកក្បាល សន្លប់ ដោយឡែក​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត​បាន​រង​របួសស្រាល​។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​កើតឡើង អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​គាស់​ទ្វារ​រថយន្ត​ដើម្បី​ទាញ​មនុស្ស​ចេញពី​រថយន្ត ហើយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដែរ តែ​គ្មាន​រថយន្ត​សង្គ្រោះ​ណា​មក​ឡើយ លុះ​វេលា​មោង​ប្រមាណ​ជិត​១២​យប់​ថ្ងៃ​ដដែល ទើប​ឃើញ​មាន​រថយន្ត របស់​ក្រុម​ជនជាតិ​ចិន​ដូច​គ្នា មក​ជួយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ បង្អែក​ខេត្តស្ទឹងត្រែង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនជាតិ​ចិន​ម្នាក់​ដែល​ចេះ​ខ្មែរ​តិច​ៗ​បាន​និយាយ​ថា ពួក​គាត់​ធ្វើការ​នៅ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គ​ស​នី សេ​សាន​ក្រោម​២ ទើប​ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង ហើយ​ជិះ​រថយន្ត​មក​ស្ទឹង​ត្រែង បំរុង​មក​ច្រៀង​ខារ៉ាអូខេ តែ​ជា​អ​កុស​ជួប​គ្រោះថ្នាក់​ចរាចរ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ