ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​ប្រុស​ម៉ៅ Vinicius ថា Messi មិន​បាន​ធ្វើ​ឱ្យ Real Madrid ញ័រ​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ពន្លក​ក្រោយ​របស់​ក្លិប​អធិរាជ​ស Vinicius Junior បាន​អះអាង​យ៉ាង​ច្បាស់​ៗ​ថា Lionel Messi មិន​បាន​ធ្វើ​ឱ្យ…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ពន្លក​ក្រោយ​របស់​ក្លិប​អធិរាជ​ស Vinicius Junior បាន​អះអាង​យ៉ាង​ច្បាស់​ៗ​ថា Lionel Messi មិន​បាន​ធ្វើ​ឱ្យ Real Madrid ខ្លាច​នោះ​ឡើយ ចំពោះ​ការ​ត្រៀម​នឹង​ប៉ះ​គ្នា​នៅ​ការ​ប្រកួត El Clasico ពេល​ថ្ងៃ​ពុធ​ខាង​មុខ ។

កីឡាករ Vinicius បាន​ស្រែក​ក្តែ​ង​ៗ​ថា Real Madrid បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ជំនះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ ។ រូបគេ​បាន​ប្រាប់​ទៅ​កាន់​អ្នក​យក​សារព័ត៌មាន​ថា ៖«​ពួក​យើង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់ El Clasico ។ ការ​ប្រកួត​មាន​ដល់​ទៅ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ពួក​យើង​ដឹង​ថា​អ្នកគាំទ្រ​កីឡាករ​បាល់ទាត់​ជា​ច្រើន​កំពុង​រង់ចាំ​មើល ។ ខ្ញុំ​ពិតជា​ចង់ទៅ​ប្រកួត​ណាស់ ព្រោះ​វា​គឺជា​ការ​ប្រកួត​យ៉ាង​សំខាន់ ។ គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត Clasico» ។

កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បន្ត​ថា ៖«Messi គេ​តែងតែ​លេង​នៅ​ទីនោះ ។ គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ តែ​ពួក​យើង​មិន​ខ្លាច​នរណា​ម្នាក់​ឡើយ ។ ពួក​យើង​បាន​ត្រៀមខ្លួន​រួចរាល់ និង មាន​កីឡាករ​ល្អ​ផ្តាច់​គេ​នៅ​ទី​នេះ​ហើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Vinicius ដែល​មាន​អាយុ​ទើបតែ​១៨​ឆ្នាំ បាន​ចូល​លេង​ក្នុង​ប្រកួត​ជាមួយ Real បាន​២៥​ដង​ហើយ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ ៕

ប្រភព ៖ Goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ