ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​បុរស​ប្រេ​ស៊ី​ល Pele ថា Messi ចេះ​តែ​មួយ​ក្បាច់​ប្រៀបធៀប​នឹង​ខ្លួន​យ៉ាង​មិច

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល Pele អាយុ​៧៨​ឆ្នាំ ដែល​បាន​ឈ្នះ​ពាន World Cup…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល Pele អាយុ​៧៨​ឆ្នាំ ដែល​បាន​ឈ្នះ​ពាន World Cup ចំនួន​៣ និង រក​គ្រាប់​បាល់​ជូន​ប្រេ​ស៊ី​ល​បាន​៧៧​គ្រាប់ ក្នុង​ការ​ប្រកួត​៩២​ដង បាន​អះអាង​ថា Messi មិន​អាច​ប្រើប្រាស់​ជើង​ម្ខាង​ទៀត​បាន​ទេ ហើយ​ក៏​មិន​អាច​ប្រើ​ក្បាល​តែ​តបាល់​បាន​ឡើយ ។ លោក​ថា អ្វី​ដែល Messi ចេះ​គឺ​មាន​តែ​មួយ​ក្បាច់​ប៉ុណ្ណោះ ។

Pele ប្រាប់​សារ​កាសែត Folha de Sao Paulo ថា ៖«​តើ​អ្នកធ្វើការ​ប្រៀបធៀប​តាម​របៀប​ណា រវាង​កីឡាករ​ម្នាក់​ដែល​អាច​តែ​តបាល់​បាន​ល្អ ស៊ុត​បាល់​ប្រើ​ជើង​ខាង​ណា​ក៏​បាន ជាមួយនឹង​ម្នាក់​ទៀត​ដែល​ចេះ​តែ​មួយ​ក្បាច់? តើ​អ្នកធ្វើការ​ប្រៀបធៀប​តាម​របៀប​ណា? ដើម្បី​អាចយ​កមក​ប្រៀប​នឹង​ខ្ញុំ​បាន អ្នក​នោះ​ត្រូវ​តែ​ជា​កីឡាករ​អាច​ស៊ុត​បាល់​បាន​ល្អ​ជាមួយនឹង​ជើង​ឆ្វេង និង​ស្តាំ ហើយ​តែ​តបាល់​បាន​»​។ អតីត​កីឡាករ​រូប​នេះ​បាន​បន្ត​ថា ៖«Maradona ក៏​នៅ​តែ​ល្អ​ជាង Messi ដែរ​» ។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់ Pele គឺ​ពិតជា​ចម្លែក​មែនទែន ។ នេះ​ក៏​ដោយសារ​តែ​លោក​ធ្លាប់​បាន​សរសើរ Messi កាលពី​ឆ្នាំ​២០១៥ ថា​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ៕

ប្រភព ៖ Sport Bible

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ