ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្ពុជា​​បង្ហាញ​គម្រោង​​​ទី​លាន​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ ស្រប​ពេលថៃ​បង្ហាញ…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សាងសង់​រួចរាល់ ទីបំផុត​ប្រទេស​ថៃ បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​ទីលានប្រណាំង​រថយន្ត​ដ៏​ធំ និង​ទីលាន​ប្រកួត​កីឡា​លំដាប់​អន្តរជាតិ​ផ្សេង​ៗ​ទៀត​នៅ​ខេត្ត​បុរី​រ៉ាំ រួម​មាន ទីលាន​ប្រកួត បាល់​ទាត់​លំដាប់​ស្តង់ដារ​អន្តរជាតិ ទីលានប្រណាំង​រថយន្ត…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សាងសង់​រួចរាល់ ទីបំផុត​ប្រទេស​ថៃ បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​ទីលានប្រណាំង​រថយន្ត​ដ៏​ធំ និង​ទីលាន​ប្រកួត​កីឡា​លំដាប់​អន្តរជាតិ​ផ្សេង​ៗ​ទៀត​នៅ​ខេត្ត​បុរី​រ៉ាំ រួម​មាន ទីលាន​ប្រកួត
បាល់​ទាត់​លំដាប់​ស្តង់ដារ​អន្តរជាតិ ទីលានប្រណាំង​រថយន្ត និង​ម៉ូតូ​លំដាប់​អន្តរជាតិសម្រាប់​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍ ប្រណាំង​រថយន្ត Formula 1 ព្រឹត្តិការណ៍ ប្រណាំង​ម៉ូតូ​ធំ GP ។

ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ទាំងនោះ​នឹង​មក​ដល់​ទឹកដី​ថៃ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស្រប​ពេល​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​រៀបចំ​រួចរាល់​១០០​ភាគរយ​ហើយ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នៅ​កម្ពុជា​ក៏​មានការ បង្ហាញ​គម្រោង​សាងសង់​ទីលានប្រណាំង​រថយន្ដ លំដាប់​ពិភពលោក​ផង​ដែរ​។

គួរ​រំលឹក​ថា កាលពីដើម​ខែមករា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប​របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​ចុះហត្ថលេខា ជាមួយ​ក្រុមហ៊ុន​ជប៉ុន Yamamoto Rock Prodoucts Co.,Ltd លើ​កិច្ចព្រមព្រៀង​ស្តី​អំពី គម្រោង​សហ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​២​លើ​ពិភពលោក ។

គម្រោងសាង​សង់​​​ទី​លាន​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក

បើ​យោង​តាម​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ទីលាន​នេះ​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​៥០០​ហិ​កតា ស្ថិត​នៅ​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​សរសេរ​ទៀត​ថា គម្រោង​សាងសង់​កន្លែង​ប្រណាំង​រថយន្ត​នេះ​មិនសូវ​បាន​ទទួល​ប្រាក់​ចំណេញ​ច្រើន​ទេ ។ ទោះបី​យ៉ាងណា​លោក​យល់​ថា វា​នឹង​អាច​ធ្វើ​ជា​ស្ពាន​ចម្លង​ឲ្យ​មានការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​កម្ពុជា​-​ជប៉ុន និង​កីឡាករ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក ៕

កីឡ​ដ្ឋាន​បាល់​ទាត់​​របស់​ប្រទេស​ថៃ
ទីលាន​ប្រណាំង​របស់​ថៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ