ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​​​ក្រសួងព័ត៌​មាន​​នាំ​អំណោយ​ទៅ​ផ្តល់​ឱ្យ​នគរ​បាល​​ការពារព្រំដែនគោក

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១១ មីនា កន្លង​ទៅនេះ ​ប្រតិភូ​ក្រសួង​ព័ត៌មាន​ ​ដែល​ដឹកនាំ​ដោយលោកខៀវ កាញា​រី​ទ្ធ​​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ បាន​នាំ​អំណោយ​ទៅចែក​ជូន​ដល់​កង​​កម្លាំង​នគរបាល​ការពារ​ព្រំដែនលេខ ៩១១​និងលេខ​៨០៧ ដែលកំពុង​​ឈរជើង​ការ ពារ​ខ្សែបន្ទាត់​ព្រំដែន​​​នៅ​ចំណុច​បឹង​ត្រកួន​ ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមាន​ជ័យ​​ដោយ​មានការ​ចូលរួម​អម​ដំណើរ​ពី​លោក​ឧកញ៉ា ស៊ីវ ថៃ​ នាយក​ក្រុម​ហ៊ុន​OMC ​ធនាគារ​ពាណិជ្ជ

ខេត្ត​បាត់​ដំបង​​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១១ មីនា កន្លង​ទៅនេះ ​ប្រតិភូ​ក្រសួង​ព័ត៌មាន​ ​ដែល​ដឹកនាំ​ដោយលោកខៀវ កាញា​រី​ទ្ធ​​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ បាន​នាំ​អំណោយ​ទៅចែក​ជូន​ដល់​កង​​កម្លាំង​នគរបាល​ការពារ​ព្រំដែនលេខ ៩១១​និងលេខ​៨០៧  ដែលកំពុង​​ឈរជើង​ការ ពារ​ខ្សែបន្ទាត់​ព្រំដែន​​​នៅ​ចំណុច​បឹង​ត្រកួន​ ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមាន​ជ័យ​​ដោយ​មានការ​ចូលរួម​អម​ដំណើរ​ពី​លោក​ឧកញ៉ា ស៊ីវ ថៃ​ នាយក​ក្រុម​ហ៊ុន​OMC ​ធនាគារ​ពាណិជ្ជ កម្ម​ក្រៅប្រទេស FTB និង​លោក​វរសេនីយ៍ឯក​ឆេ​ង សែ​ ជំនួយការ​បុគ្គលិកបច្ចេក​ទេស​នៃ ក្រសួង​ការ​ពារជាតិ​ ក្រោម​ការ​ណែនាំពី​លោក អោម វុ​ឌ្ឍី នាយក​សមាគម​អ្នក​សារព័ត៌​មាន​​ឯក រាជ្យ​កម្ពុជា​ ព្រមទាំង​មន្ដ្រី​ក្នុង​ក្រសួង​​ជា​ច្រើន​រូបទៀត​ ។

លោក​វរសេនីយ៍ឯក ខេ​ង ស៊ុម ស្នងការ​នគរបាល​ខេត្ដបន្ទាយមានជ័យ បាន​បញ្ជាក់​អំពី សកម្មភាព​ពារ​ទឹកដី​និង​ការ​ប្ដេជ្ញា​ចិត្ដ​របស់​កង​កម្លាំង​​នគរបាល​ដែល​ឈរជើង​នៅ​ទី​នេះ ​គឺ​មាន​ឆន្ទៈ​មុតមាំ​ណាស់​ក្នុ​​ង​កាតព្វកិច្ច​ការពារ​ប្រទេស​ជាតិ​មាតុភូមិ​។ ​លោក​ឧត្ដមសេនីយ៍ឯកស៊ឹ​ម សុផល​ អគ្គស្នងការរង​​នគរបាល​ជាតិ​បាន​ បញ្ជា​ក់​ដែរ​ថា ប្រតិភូ​មក​ពី​សមរភូមិ​ក្រោយ​​ធ្វើ​ដំណើរ​មក​កាន់​​ទីនេះ​​ដោយ​មិន​ខ្លាចការ​លំបាក​ ឬ​នឿយ​ហត់​​ឡើយ។ ប្រតិភូ​​ទាំងអស់​​មានការ​ភ្ញាក់ផ្អើល​ចំពោះ​បង​ប្អូន​​កងកម្លាំង​ប្រដាប់​អាវុធយើង​​ដែល​​មានការ​តស៊ូ​រស់នៅ​ក្នុងព្រៃ​ក្នុង​​លេណ​​ដ្ឋាន​ ទោះបី​កន្លែង​សំរាក​​មិន​សម​រម្យ​ក៏បងប្អូន​អាច​រស់នៅ​បាន​ដែរ នេះ​ក៏​ព្រោះ​តែ​បុព្វហេតុ​ការពារ​បូរណភាព​ដែនដីពី​​ការ​ឈ្លាន​ពានរបស់​​កងទ័ព​សៀម ​។

លោក​ឧត្តម​សេនីយ៍​​ឯក​បន្ដ​ទៀត​ថា ដោយ​សារ​មានការ​គាំទ្រ​ពី​បងប្អូន​យើង​នៅ​សមរ​ភូមិ​​ក្រោយ​ជួយ​ផ្ដល់សំភារនិង​ស្បៀង​ទោះបីជា​មិន​គ្រប់គ្រាន់​ក៏​ដោយ ​តែ​ទឹកចិត្ដ​កងកម្លាំង​​យើង​នៅ​តែ​មាន​ឆន្ទៈ​ស្មារតី​មិន​ខ្លបខ្លាច​ចំពោះ​សត្រូវដែល​មាន​បំណង​ឈ្លានពាន​ទឹកដី​របស់់​យើង​ឡើយ។ ​ដូច្នេះ​​ក្នុង​នាម​លោក​ជា​តំណាង​ឱ្យ​កងកម្លាំង​​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​សូម​ធ្វើការ​ប្ដេជ្ញា​ចិត្ដ​ការពារ​ទឹកដី​មិន​ឱ្យ​មាន​ការ​បាត់បង់​សូ​ម្បី​តែ​មួយ​មិល្លី​ម៉ែត្រ​ឡើយ ​​ហើយ​ក៏​មិន​ចង់បាន​ទឹកដី​របស់​គេ​សូ​ម្បី​​តែ​មួយ​មិល្លី​ម៉ែត្រ​វិញ​ដែរ​។​

​លោករដ្ឋមន្ដ្រីខៀវ​ កាញារីទ្ធ មាន​ប្រសាសន៍​​​ថា​ សភាពការណ៍​ពិតមែនស្ងប់​ស្ងាត់​តែ​មិន​ធូរស្រាល​ឡើយ​ ប៉ុន្តែ​យើង​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​ដែល​មាន​អាស៊ាន​ទទួល​ដឹង​ឮ​អំពី​ការ​ឈ្លានពាន ​ហើយ​នាយក​រដ្ឋមន្ដ្រី​ឡាវ​ក៏​បានដឹង​ដែរ​ថា​ កម្ពុជាជា​អ្នក​រងគ្រោះ​ពី​សំណាក់​ពួក​សៀម​។​លោក​បន្ដ​ទៀត​ថា ស​ភាព​កា​រណ៍​ក្នុង​ប្រទេស​ថៃ​មានការ​ច្របូកច្របល់​ព្រោះតែ​ជិត​ដល់​ពេល​បោះ​ឆ្នោត ​ហើយ​ម្នាក់​ៗ​ប្រឹង​ធ្វើ​ក៏​ព្រោះតែ​ស្វែងរក​សំ​ឡេង​ឆ្នោត​នា​ពេល​បោះ​ឆ្នោត​ខាង​មុ​ខនេះ​ផង​ដែរ ។ ​បើ​តាម​ការ​វិភាគ​របស់​កាសែត​ថៃ​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ឃើញ​ថា ​កម្ពុជា​កំពុង​ឈាន​មុ​ខក្នុង​ការ​ងារ​ទូត​លើ​ឆាក​អន្ដរជាតិ​ ទោះបីជា​ថៃ​ខំប្រឹង​លេង​​ល្បែង​នេះ​ដល់​កម្រិត​ណា​ក៏​ទៅ​មិនរួច​ដែរ រួម​ទាំង​ការ​ទប់​សា្ក​ត់មិន​ចង់ឱ្យ​កងទ័ព​ឥណ្ឌូ​ណេ​​​ស៊ី​មក​សង្កេតការណ៍​ដោយ​គ្មាន​អាវុធ​ផងដែរ​​។ លោក​បន្ដ​ទៀត​ថា សង្គ្រាម​រយៈពេល​៤​ថ្ងៃនេះ​ជា​សង្គ្រាម​បច្ចេកវិទ្យា​ដែល​អន្ដរជាតិ​កំពុងតែ​ផ្ដោត​មក​លើ​កម្ពុជា​ក្នុង​ដំណោះស្រាយ​វិ​បត្ដិដោយ​​ភាព​វៃឆ្លាត​ពី​សំណាក់​សម្ដេច​តេ​ជោហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ដ្រី​ ។​

តមក ​​លោក​រដ្ឋមន្ដ្រី​​ខៀវ កាញារីទ្ធ​ បាន​ឧបត្ថម្ភ​​ដល់​កងកម្លាំង​ទាំង​ពីរវរៈ គឺ​វរៈ​លេខ​៩១១​មាន​ចំនួន​១៦៨​នាក់​,​ វរៈ​លេខ​៨០៧​មាន​ចំនួន​៩១​នាក់ ក្នុង​ម្នាក់​​ថវិកា៥​ម៉ឺន​​រៀល​បន្ថែម​​ពី​​លើអំណោយ​សប្បុ​រស​ជន​មាន រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ចំនួន២​គ្រឿង ស្រាបៀរ​ក្រោ​ន​ចំនួន​៨០​កេស​,​ អង្ករ​២០​កា​រុ​ង​ ក្នុង​១​​ការុង​ទម្ងន់​៥០ ​គីឡូក្រាម​, ​ទឹក​បរិសុទ្ធ៤៥​កេស​,​ នំ​កញ្ចប់​៧​បាវ​ ជា​អំណោយ​​របស់​ក្រុម​ហ៊ុនOMC​​ និងធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​FTB ​។ ឯ​វិទ្យុ​ម៉ាក​សូ​នី​២០០​គ្រឿងជា​អំណោយ​របស់​លោក​វរសេនីយ៍​​ឯក ឆេ​ង សែ មន្ដ្រី​ជំនួយ​ការ​បុគ្គលិក​បច្ចេក​ទេស​​ក្រសួងការពារជាតិ និងថ្មពិលចំនួន​៤០០​ដុំ ជា​អំណោយ​របស់​លោក អោម វុ​ឌ្ឍី ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ឯក​រាជ្យ​កម្ពុជា​ ៕​