ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក អគ្គិភ័យ​លេប​ត្របាក់​អស់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែ ៖ ក្លិប​កម្សាន្ត​មួយ​កន្លែង​ដែល​មាន​យីហោ​ជុំ​មិត្ត​១៦៨ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរតែ​អស់ទាំង​ស្រុង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ…

ខេត្ត​តាកែ ៖ ក្លិប​កម្សាន្ត​មួយ​កន្លែង​ដែល​មាន​យីហោ​ជុំ​មិត្ត​១៦៨ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរតែ​អស់ទាំង​ស្រុង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក​ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា ក្លិប​កំសាន្ត​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​ជា​របស់​ឈ្មោះ សាន អ៊ា​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជា ស្រី​មុំ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត ស្រុក​-​ក្រុង ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ខាងលើ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ត ទើប​ពន្លត់​បានជា​ស្ថាពរ ។

ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្លិប​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​បេតុង ប្រក់​ស័ង្កសី ព្រមទាំង​សម្ភារ​រួម​មាន ម៉ាស៊ីនត្រជាក់​ចំនួន​៤​គ្រឿង ឧបករណ៍​តន្ត្រីសម័យ​(​អក​កា​ដង់​) មួយ​ឈុត សា​ឡុ​ង​ចំនួន​១០ កៅអី​ជ័រ កៅអី​ឈើ​មួយ​ចំនួន ស្រា​បៀរ​ចម្រុះ​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​មួយ​ចំនួន​ទៀត​ជា​របស់​ម្ចាស់​ក្លិប អ្នកបម្រើ​ភ្លៀវ និង​ភ្លៀវ បាន​រង​ការ​ខូចខាត​ទាំងស្រុង ។ បើ​តាម​កា​វាយតម្លៃ​នៃ​ការ​ខូចខាត​អស់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ។

ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​ក្លិប​ខាងលើ​គឺ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​ម៉ាស៊ីនត្រជាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ