ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​កំពុង​ដុតដៃដុតជើង​រក​​មូល​ហេតុ​​ដំរីព្រៃ​ដ៏​ធំ​ដេក​ស្តូក​ជិត​ចំការ​ស្វាយ​ចន្ទី

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ប្រទះ​ឃើញ​សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​ដេក​ងាប់​នៅ​ជិត​ចំការ​ស្វាយចន្ទី របស់​អ្នក​ភូមិ​ក្នុង​ដែន​ម្រ​ក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ប្រទះ​ឃើញ​សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​ដេក​ងាប់​នៅ​ជិត​ចំការ​ស្វាយចន្ទី របស់​អ្នក​ភូមិ​ក្នុង​ដែន​ម្រ​ក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា គេ​បាន​ប្រទះ​ឃើញ​ខ្មោច​ដំរី​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បើ​តាម​ការ​សន្និដ្ឋាន គឺ​ដំរី​មួយ​ក្បាល​នេះ​បាន​ស្លាប់​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ វា​ជា​ដំរី​ញី មាន​កម្ពស់​២,៧០​ម៉ែត្រ ប្រវែង​៤,៥០​ម៉ែត្រ និង​ទទឹង​១,៥០​ម៉ែត្រ​។

តាម​លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមការងារ​ជំនាញ របស់​​ដែនជម្រកសត្វព្រៃ​កែវ​សីមា កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​អំពី​មូលហេតុ​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ស្លាប់​នេះ​។ ដោយឡែក​ម្ចាស់​ចំការ​ស្វាយចន្ទី​វិញ​អះអាង​ថា ចំការ​របស់​គាត់​បាន​ម៉ៅ​ឲ្យ​ទៅ​គេ​អស់​ហើយ ក្នុង​រដូវ​កាល​ប្រមូល​ផល​ស្វាយចន្ទី តែ​ជា​ទូទៅ​សត្វ​ដំរីព្រៃ​តែងតែ​ចូល​ទៅ​ចំការ​ស្វាយចន្ទី ហើយ​ស៊ី​ផ្លែ​នៅ​រដូវ​ប្រមូល​ផល​នេះ​។

គេ​នៅ​ចាំ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ មាន​សត្វ​ដំរីព្រៃ​ចំនួន ១១​ក្បាល​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ស្រះ​មួយ​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ទម្លាក់​គ្រាប់បែក ស្ថិត​ក្នុង​ព្រៃ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ខណៈ​សត្វ​ដំរី​ទាំងនោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​កិច្ច​អន្តរា​គមន៍​សង្គ្រោះ​មិន​ទាន់​ពេលវេលា​។

យោង​តាម​របាយ​ការ​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ទូ​ទាំង​ខេត្ត​មាន​សត្វ​ដំរី​ប្រមាណ​ជាង​២០០​ក្បាល ដែល​ចំនួន​នេះ​មន្ត្រី​ជំនាញ​នៅ​បន្ត​តាមដាន ដើម្បី​ដឹង​ថា កើនឡើង ឬ​ថយ​ចុះ​ពី​វត្តមាន​របស់​ពួក​វា​នៅ​ក្នុង​ព្រៃ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ