ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំខេត្តកំពត និងពុទ្ធបរិស័ទ រួមគ្នាប្រារព្ធ​បុណ្យមាឃបូជា និងរាប់បាត្រព្រះសង្ឃ​៥០០​​អង្គ

2 ម៉ោង មុន
  • កំពត

ខេត្តកំពត​ ៖ នៅ​ថ្ងៃពេញបូណ៌មី​ខែ​មា​ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តកំពត​ជា​ពិសេស​ក្នុង​ក្រុង​កំពត​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​ម​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ តាម​មន្ទីរ​ស្ថា​ប​ន័នា​នា​ទូ​ទាំង​ខេត្ត​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បរ​មី​លុះ​ព្រឹក​ឡើង​ថ្ងៃ​១​រោ​ជ​ខែមាឃ និមន្ត​ព្រះសង្ឃ 500 អង្គ​ត្រាច់ចរ​បិណ្ឌបាត​គួរ​ជាទី​ជ្រះថ្លា​ក្រៃ​លែង​នៃ​ពុទ្ធ​បរិ​ស​ទ័​។ បុណ្យមាឃបូជា​គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​ពុទ្ធសាសនិកជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៥​កើត​ខែមាឃ​ជា​រៀង​រាល់​ឆ្នាំ​។ ពាក្យ​ថា​”​មាឃបូជា​” មាន​ន័យ​ថា​ការ​បូជា​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ខែមាឃ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​អស្ចារ្យ​ចំនួន​ពីរ​ដែល​បាន​កើតឡើង​ក្នុង​សម័យ​ពុទ្ធកាល​។…

ខេត្តកំពត​ ៖ នៅ​ថ្ងៃពេញបូណ៌មី​ខែ​មា​ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តកំពត​ជា​ពិសេស​ក្នុង​ក្រុង​កំពត​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​ម​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ តាម​មន្ទីរ​ស្ថា​ប​ន័នា​នា​ទូ​ទាំង​ខេត្ត​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បរ​មី​លុះ​ព្រឹក​ឡើង​ថ្ងៃ​១​រោ​ជ​ខែមាឃ និមន្ត​ព្រះសង្ឃ 500 អង្គ​ត្រាច់ចរ​បិណ្ឌបាត​គួរ​ជាទី​ជ្រះថ្លា​ក្រៃ​លែង​នៃ​ពុទ្ធ​បរិ​ស​ទ័​។

បុណ្យមាឃបូជា​គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​ពុទ្ធសាសនិកជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៥​កើត​ខែមាឃ​ជា​រៀង​រាល់​ឆ្នាំ​។

ពាក្យ​ថា​”​មាឃបូជា​” មាន​ន័យ​ថា​ការ​បូជា​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ខែមាឃ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​អស្ចារ្យ​ចំនួន​ពីរ​ដែល​បាន​កើតឡើង​ក្នុង​សម័យ​ពុទ្ធកាល​។

១- ការ​ធ្វើ​ចតុរង្គសន្និបាត​(​គឺ​ការ​ជួបជុំ​ប្រកបដោយ​អង្គ​៨)) ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​នៅ​វត្ត​វេឡុ​វ​ន័​ក្នុង​ក្រុង​រាជគ្រឹះ​ដែល​មាន​លក្ខណៈ​ពិសេស​៤ យ៉ាង​÷ ព្រះសង្ឃ 1,250 អង្គ​និមន្ត​មក​ជួបជុំ​គ្នា​ដោយ​មិន​បាន​កំណត់​ទុកជា​មុន​។

-​ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ឯ​ហិ​ភិក្ខុ​(​អ្នក​ដែល​ព្រះពុទ្ធ​បំបួស​ឲ្យ​ដោយ​ផ្ទាល់​)​។
-​ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ព្រះអរហន្ត​ដែល​សម្រេច​អភិញ្ញា​៦​។

-ថ្ងៃ​នោះ​ជា​ថ្ងៃពេញបូណ៌មី​ក្នុង​ខែមាឃ​(​ព្រះ​ចន្ទ​ពេញវង់​)​។

-ក្នុង​ឱកាស​នោះ​ព្រះពុទ្ធ​បាន​សំដែង​”​ឱវាទ​ប​តិ​មោក្ខ​”​ដែល​ជា​បេះដូង​នៃ​ព្រះពុទ្ធ​សាសនា គឺ​ការ​មិន​ធ្វើបាប​ទាំងពួង ការ​ធ្វើ​កុសល​ឱ្យ​បរិបូរណ៍​និង​ការ​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​។

២- ការ​ដាក់​អាយុសង្ខារ​:
ម​ឃៈ​បូជា​ក៏​ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្រេច​ព្រះ​ទ័យ​”​ដាក់​អាយុសង្ខារ​”​ពោល​គឺ​កំណត់ ៣ ខែ​ទៀត​ព្រះ​អង្គ​និង​យាង​ចូល​បរិនិព្វាន​(​ស្លាប់​)​។ ការ​សម្រេច​ព្រះ​ទ័យ​នេះ​ធ្វើ​ឡើង​នៅ​បា​វាល​ចេតិយ​។

សេចក្តី​សង្ខេបនៃ​អត្ថន័យ​បុណ្យមាឃបូជា​គឺ​បុណ្យ​នេះ​រំលឹក​ឱ្យ​យើង​ទាំងអស់​គ្នា​យល់​អំពី​÷

១-​សាមគ្គីភាព​÷ ការ​ជួបជុំ​គ្នា​នៃ​ភិក្ខុសង្ឃ​យ៉ាងច្រើន​កុះករ​។

២-​គោលការណ៍​ជីវិត​÷ ការ​ប្រកាន់ខ្ជាប់​នៅ​អំពើ​ល្អ​និង​ជម្រះចិត្ត​ឲ្យ​សក្តិ​សិទ្ធិ​។
៣-​សេចក្តី​មិន​ប្រមាថ​÷ ការ​រំលឹក​ថា​ជីវិត​មាន​កំណត់​(​តាម​រយៈ​ការ​ដាក់​អាយុសង្ខារ​) ដូច្នេះ​ត្រូវ​ប្រញាប់​សាង​អំពើ​ល្អ​។

ជាមួយ​គ្នា​នេះ ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នៅ​ក្នុង​បរិវេណ​សួនច្បារ​ដើម​ពោធិ៍ ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្តាល​នៃ​ទឹកដី​ក្រុង​កំពត​ខេត្តកំពត​ដែល​រៀបចំ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​នា​សៀ​ល​ថ្ងៃ​១៥ កើត​ពេញបូណ៌មី​ខែមាឃ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ឆ្នាំ ២០២៦​នា​ពេល​នេះ​ព្រះសង្ឃ​បាន​សូត្រធម៌​មាឃបូជា​ចម្រើន​ព្រះ​បរិត្ត​និង​សំដែង​ធម្មទេសនា​ពន្យល់​អំពី​អត្ថន័យ​នៃ​បុណ្យមាឃបូជា​ជូន​ពុទ្ធ​បរិ​ស​ទ័​ជាទី​សណ្តាប់​ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ព្រះធម៌​ដ៏​ក្រៃ​លែង​ផង​ដែរ​។

លុះ​ព្រឹក​ឡើង​ថ្ងៃ​១​រោ​ជ​ខែមាឃ​វេលា​ម៉ោង​៩.៣០​នាទី​ព្រឹក​ថ្ងៃ​ី​ទី​៣​ខែ​ឆ្នាំ​ដដែល​អង្គពិធី​ទាំងមូល​បាន​និមន្ត​ព្រះសង្ឃ​មក​ពី​គ្រប់​វត្ត​ក្នុង​ខេត្ត​ចំនួន​៥០០​អង្គ​និមន្ត​រាប់​បាត​ជា​កិច្ច​ឆ្លងបុណ្យ​មាឃបូជា​ក្រោម​បរិយាកាស​គគ្រឹកគគ្រេង​ដោយ​សេចក្តី​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​និង​អនុមោទនា​បុណ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ