ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់រលួស ៖ គោលដៅទេសចរណ៍ដែលអ្នកមិនគួររំលង ពេលមកកម្សាន្តនៅខេត្តសៀមរាប

2 ម៉ោង មុន

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ប្រាសាទ​ក្នុង​តំបន់​រលួស ៖ និមិត្តរូប​នៃ​អរិយធម៌​ខ្មែរ​នា​សម័យកាល​ហរិ​ហ​រា​ល័យ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ជាក់ស្តែង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា…

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ប្រាសាទ​ក្នុង​តំបន់​រលួស ៖ និមិត្តរូប​នៃ​អរិយធម៌​ខ្មែរ​នា​សម័យកាល​ហរិ​ហ​រា​ល័យ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា

ជាក់ស្តែង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ ប្រាសាទលលៃ រួម និង​ប្រាសាទ​ផ្សេង​ៗ​ទៀត​ដែល​នៅ​ក្បែរ​នោះ សុទ្ធ​សឹង​ស្ថិត​នៅ​ក្នុង​រាជធានី​ហរិ​ហ​រា​ល័យ ដែល​ជា​អតីត​រាជធានី​ដើម​សម័យ​អង្គរ ។

ប្រាសាទបាគង គឺជា​ប្រាសាទភ្នំ សង់​លើ​ខឿន​បី​ជាន់ ក្នុង​រាជ​កាល​ព្រះបាទ ឥន្ទ្រ​វរ្ម័ន​ទី​១ ។ ក្រៅពី​សំណង់​ប្រាសាទ​ថ្មភក់​នៅ​កណ្តាល ជុំវិញ​ក៏​មាន​ប្រាង្គ​ឥដ្ឋ​មួយ​ចំនួន ។

តាម​រយៈ​ការ​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស និង​ជួសជុល​ឡើង​វិញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទ​កណ្តាល ក៏​ដូច​ជា ប្រាង្គ​ឥដ្ឋ​មួយ​ចំនួន បាន​ឈរ​រឹង​មាំ​ឡើង​វិញ សម្រាប់​ការ​ទស្សនា ការ​សិក្សា និង​ស្រាវជ្រាវ ។

ប្រាសាទបាគង ត្រូវ​បាន​ចាត់ជា​ប្រាសាទ​មួយ ដ៏​មានការ​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរ​នៅ​តំបន់​រលួស ។ ក្រៅពី​ប្រាសាទ ក៏​មាន​ទីតាំង​សិប្បកម្ម​ស្បែក ចម្លាក់​ថ្ម កុលាលភាជន៍ និង​ទេសភាព​វប្បធម៌​ជុំវិញ​សហគមន៍ ដែល​ទេសចរណ៍​បាន​ចូល​ទស្សនា​ជា​ហូរហែ​មិន​ដាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ