ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ​ណែនាំ​ដល់​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ឆរ​បោក​តាម​អន​ឡាញ ​មិន​ឱ្យ​កើត​មាន​ក្នុង​មូលដ្ឋាន​ឡើយ

9 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​ចម្រុះ​ ចុះ​ឆែរ​ឆេរ​ទីតាំង​មួយ​ចំនួន​ កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​ចម្រុះ​ ចុះ​ឆែរ​ឆេរ​ទីតាំង​មួយ​ចំនួន​ កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ និង​កាស៊ីណូ ដែល​ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រុករក​អ្នក ​ដែល​ប្រព្រឹត្ត​បទល្មើស​អន​ឡាញ ដើម្បី​ធ្វើការ​បង្ក្រាប​ទាន់​ពេលវេលា​ ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បន្ត​ជំរុញ​ឱ្យ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​ចុះ​អនុវត្តន៍ ​អោយ​បាន​តឹង​រឹង​លើ​ករណី​បទល្មើស​នានា ​មិន​ឱ្យ​កើត​មាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ដាច់ខាត​ ។

លោក​ជំទាវ​អភិបាលខេត្ត ក៏បាន​ជំរុញ​ឱ្យ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្តន៍ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​បង្ក្រាបឲ្យ​បាន​ម៉ឺងម៉ាត់ ត្រូវ​តាមដាន និង​រុករក​ស្រាវជ្រាវ ការ​កំណត់​មុខសញ្ញា និង​ទីតាំង ដែល​សង្ស័យ​ថា មានការ​បង្កប់​ នូវ​ល្បែងស៊ីសង​អន​ឡាញ ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Cybercrime)​។ ហើយ​រាល់​បទល្មើស​អន​ឡាញ​ទាំងអស់ ដែល​បាន​រក​ឃើញ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​មិន​ត្រូវ​មានការ​អន្តរាគមន៍ ឬ​យោគយល់​ឡើយ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​ខេត្ត​ឱ្យ​មាន​សុវត្ថិភាព​ ។

លោក​ជំទាវ​អភិបាលខេត្ត​ បាន​បញ្ជាក់​ថា ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​/​សង្កាត់ គឺជា​ភ្នែក​ច្រមុះ ដែល​ជា​អវយវៈ​ដ៏​សំខាន់ គឺ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ទីតាំង​ជួល​ផ្ទះ សណ្ឋាគារ ឬ​កន្លែង​អាជីវកម្ម​ផ្សេង​ៗ ដែល​អាច​ផ្តល់​ជម្រក​ដល់​ក្រុម​ឧក្រិដ្ឋជន​អន​ឡាញ​គ្រប់​រូបភាព ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​ណែនាំ ឱ្យ​មានការ​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កុំឱ្យ​ចាញ់បោក​ការ​អូស​ទាញ បោក​បញ្ឆោត តាម​រយៈ​ការងារ ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ខុសធម្មតា ឬ​ការ​វិនិយោគ​តាម​អន​ឡាញ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។ ជាមួយ​គ្នា​នេះ ដែរ​ត្រូវ​លើកទឹកចិត្ត ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជា​បន្ទាន់ ​ដល់​សមត្ថកិច្ច​ដែល​នៅ​ក្បែរ ប្រសិនបើ​ឃើញ​សកម្មភាព​សង្ស័យ​ណាមួយ នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ