លោក​សុខ ឥ​សាន ៖ ការ​ចង់​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ជា​កញ្ចប់​មិនកើត​មាន​ដាច់ខាត


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​បញ្ជាក់​ថា ការ​ចង់​ឲ្យ​ផ្តល់​នីតិសម្បទា​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​មាន​ឃាត់​ជា​កញ្ចប់​មិនកើត​មាន​ជា​ដាច់ខាត ។ លោក សុខ ឥ​សាន អះអាង​បែប​នេះ​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ចង់​ឲ្យ​មានការ​ផ្តល់ នីតិសម្បទា​នយោបាយ ដល់​អតីត​សមាជិក​បក្ស​ប្រឆាំង​ជា​កញ្ចប់ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា ដើម្បី​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ អ្នកនយោបាយ​នៃ​អតីត​បក្ស​ប្រឆាំង មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ស្រប​តាម​ខ្លឹមសារ​ច្បាប់​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស នយោបាយ និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ។

លោក​បញ្ជាក់​ថា​«​ការ​មាន​មតិ​ចង់​ឲ្យ​មានការ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​កញ្ចប់ ទោះ​ចំនួន​តិច​ក្តី ឬ ច្រើន​ក្តី​មិន​អាច​ទៅ​រួច​ទេ ។ ឧបមា​ថា ផ្តល់​ជា​កញ្ចប់​១០​នាក់​ដល់​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​រួច ស្រាប់ តែ​មាន​អ្នក​ណា​ម្នាក់​ជំទាស់​ថា ខ្លួន​គេ​អត់​យល់ព្រម តើ​គិត​យ៉ាងម៉េច ?​» ។ លោក​បន្ត​ថា មិន​ត្រូវ ធ្វើ​ឡើង​វិញ​មិនជា​ការ​ល្អ​ទេ នាំ​ឲ្ប​ប៉ះពាល់​ដល់​ការងារ​ផង​និង​ដល់​ព្រះ​កិត្តិនាម​អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ផង ។

ដូច្នេះ ដើម្បី​កុំ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ច្រើន គួរតែ​សា​ម៉ី​ជន​ម្នាក់​ៗ​ដាក់​ពាក្យ​ផ្ទាល់ខ្លួន​ដោយ​ឯករាជ្យ​តាម​ឆន្ទៈ​របស់​ខ្លួន​ទៅ​ជា​ការ​ល្អ ។ សូម​ជម្រាប​ថា ក្រសួងមហាផ្ទៃ កាលពី​ថ្មី​ៗ​កន្លង​មកនេះ បាន​ណែនាំ​ពី​នីតិវិធី​នៃ​ការ​សុំ​បែបបទ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​នោះ ត្រូវ​គោរព​តាម​ច្បាប់​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ