ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​១៩​ឆ្នាំ​…​សុំ​ឱ្យ​មហាជន​កុំ​ប្រមាថ​មើល​ងាយ​ប្តី​៦២​ឆ្នាំ​របស់​នាង​ទៀត

5 ឆ្នាំ មុន

តាម​ប្រភពពីMetro​បានឱ្យ​ដឹង​ថា យុវតី​អាយុ​១៩​ឆ្នាំ ​ឈ្មោះ Samantha Simpson បាន​ប្រកាស​សុំ​កុំឱ្យ​មហាជន​និយាយ​លេងសើច​ និង​ប្រមាថ​ដល់​ប្តី​របស់​នាង ដែល​មាន​អាយុ​៦២​ឆ្នាំនេះ​ទៀត​ ។ នាង​បាន​ចាប់ចិត្ត​ស្រឡាញ់​បុរស​វ័យ​ចំណាស់…

តាម​ប្រភពពីMetro​បានឱ្យ​ដឹង​ថា យុវតី​អាយុ​១៩​ឆ្នាំ ​ឈ្មោះ Samantha Simpson បាន​ប្រកាស​សុំ​កុំឱ្យ​មហាជន​និយាយ​លេងសើច​ និង​ប្រមាថ​ដល់​ប្តី​របស់​នាង ដែល​មាន​អាយុ​៦២​ឆ្នាំនេះ​ទៀត​ ។ នាង​បាន​ចាប់ចិត្ត​ស្រឡាញ់​បុរស​វ័យ​ចំណាស់ ដែល​បច្ចុប្បន្ន​គឺជា​ប្តី​របស់​នាង កាលពី​នាង​មាន​​អាយុ​១៨​ឆ្នាំម្ល៉េះ ​។

បើ​ទោះបីជា​អាយុ​ខុស​គ្នា​ច្រើនយ៉ាងណា​​ក្តី ក៏នាង​នៅ​តែ​សម្រេចចិត្ត​យក​បុរស​ម្នាក់​នោះ​ធ្វើ​ជា​សង្សារដែរ ​។ ម្តាយ​ឪពុក​របស់​នាង ​មិន​ឱ្យ​ពួក​គេ​ទាំង​ពីរ​រៀប​ការ​នឹង​ទេ ដែល​ជា​ហេតុ​ឱ្យ​នាង​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ទៅ​នៅផ្ទះ​មួយផ្សេង​ទៀត​ ។ ក្រោយ​ពី​បាន​នៅ​ជាមួយ​គ្នា​បាន​១​ឆ្នាំ នាង​និងJR ក៏​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​៨ ​មករា ឆ្នាំ​២០១៨ ​។

នៅ​ពេល​ដើរទៅ​ណា​មក​ណា គេ​តែងតែ​ថា​ ប្តី​របស់​នាង​ជា​មនុស្ស​ចាស់​ស្រឡាញ់​ក្មេង​ មិន​ទាន់​គ្រប់​អាយុ ហើយ​ពេល​ខ្លះ​ក៏​ថា​ គាត់​ជាតា​របស់​នាង​ទៀតផង ​។ នាង​ថា ការ​មើលងាយ​ពី​សំណាក់​ក្រុម​គ្រួសារ​ គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​នាង ហើយ​កុំឱ្យ​មានការ​មើលងាយ​ពី​សាធារណៈជន​ទៀត ​។ វា​ពិតជា​លើស​ខ្លាំង​ណាស់​ ចំពោះ​រូប​នាង​និង​ប្តី​របស់​នាង ​។

មូលហេតុ​ដែល​នាង​រៀប​ការ​ជាមួយ JR ដែល​មាន​អាយុ​៦២​ឆ្នាំ​នេះ គឺ​មក​ពី​ចិត្ត​ស្រឡាញ់​ពិត ។ នាង​ថា នាង​ធ្លាប់​យក​សង្សារ​ជា​ប្រុស​អាយុ​ស្របាល​គ្នា​ហើយ តែ​ពួក​គេ​នៅ​ក្មេងខ្ចី​ពេក មិន​ចេះ​ថ្នាក់ថ្នម​យល់ចិត្ត​នាង​ឡើយ​ តែ​សម្រាប់ JR វិញ គឺ​ចេះ​គ្រប់សព្វ ​។ គូស្នេហ៍​ខុស​ជំនាន់​មួយគូ​នេះ គ្រោង​នឹង​យក​កូន​ក្នុង​ពេល​ឆាប់​ៗ បើ​ទោះបីជា​ខាង​ប្រុស​ធ្លាប់​មានកូន​ពី​មុន​ក៏​ដោយ​ ។

អត្ថបទសរសេរ ដោយ