ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បិច​មិន​ដែល​ធ្លោយ​…​ចប់​ត្រឹម​លើក​នេះ​ផ្អើល​ឆោឡោ​នាំ​គ្នា​ដេញចាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក​ស្រា​បៀរ​ABC មួយ​កេស​ពី​ផ្ទះ​លក់​ស្រា​បៀរ​និង​ភេសជ្ជៈ​មួយ​កន្លែង ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​តាម​ទាន់​ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​ខាងលើ​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក​ស្រា​បៀរ​ABC មួយ​កេស​ពី​ផ្ទះ​លក់​ស្រា​បៀរ​និង​ភេសជ្ជៈ​មួយ​កន្លែង ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​តាម​ទាន់​ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ឥន្ទ សំណាង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤០៤ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ធ្វើ​សកម្មភាព​ឆបោក​យក​ស្រា​បៀរ​នៅផ្ទះ​លក់​អីវ៉ាន់​ចាប់​ហ៊ួ​យ​មួយ​កន្លែង ក្នុងភូមិ​កើតហេតុ​ខាងលើ ដែល​មាន​ម្ចាស់ផ្ទះ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​បាន​ប្រើ​ល្បិច​ប្រាប់​អ្នកលក់​ថា លោកគ្រូ​ម្នាក់​នៅផ្ទះ​មួយ​ក្បែរ​នោះ​ឲ្យ​យក​ស្រា​បៀ​ABC​មួយ​កេស ហើយ​ខ្លួន​ជា​អ្នក​ដឹក​យក​ស្រា​បៀរ​ទៅ​មុន និង​ប្រាប់​អ្នកលក់​ឱ្យ​ដឹក​ទឹកកក​មក​តាម​ក្រោយ​ផង​ដែរ​។ ពេល​នោះ​ដោយសារ​តែ​នៅ​ក្នុងភូមិ​មាន​លោកគ្រូ​ម្នាក់​មែន ព្រមទាំង​ជនសង្ស័យ​ចង្អុលបង្ហាញ​ផ្ទះ​របស់​លោកគ្រូ​ច្បាស់​ទៀត​ផង​នោះ ទើប​ធ្វើ​ឲ្យ​អ្នកលក់​មានការ​ជឿជាក់​ហើយ​ក៏​យល់ព្រម​ឲ្យ​ស្រា​បៀរ​ABC មួយ​កេស បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដឹក​ស្រា​បៀ​ចេញ​ទៅ​មុន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ជន​សង្ស័យ​ម្នាក់​នេះ​ជិះ​ម៉ូតូ​ចេញ​ទៅ អ្នកលក់​បាន​តាម​មើល​ស្រាប់តែ​ឃើញ​ជន​ជនសង្ស័យ​ដឹក​ស្រា​បៀ​ហួស​ផ្ទះ​លោកគ្រូ​ម្នាក់​នោះ ទើប​អ្នកលក់​ជិះ​ម៉ូតូ​ដេញ​តាម​ហៅ​សួរ តែ​បែរជា​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​កាន់តែ​លឿន​រហូត​ដល់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ អ្នក​លក់​ក៏​ស្រែក​ចោរ​ៗ ផ្អើល​អ្នកដំណើរ​ជួយ​ដេញ​ចាប់​ឃាត់​​ខ្លួន​បាន​តែ​ម្តង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ឆបោក​បាន​ស្រា​បៀ ឬ​ភេសជ្ជៈ​ល្អ​ៗ ថ្លៃ​ៗ គឺ​ខ្លួន​យក​ទៅ​លក់​ដើម្បី​បាន​លុយ តែបើ​ប៉ះ​ចំ​ស្រាបៀ ឬ​ភេសជ្ជៈ​រាយ​ៗវិញ​ គឺ​ខ្លួន​យក​ទៅ​ផឹក ហើយ​សកម្មភាព​បែប​នេះ​ខ្លួន​បាន​ប្រព្រឹត្ត​ច្រើន​លើក​មក​ហើយ ទើបតែ​លើក​នេះ​ត្រូវ​ម្ចាស់​តាម​ទាន់ និង​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ហើយ​ដែល​ឆបោក​យក​ស្រា​បៀ និង​បារី​របស់​ពួក​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ចាប់​មិន​ដែល​បាន​ឡើយ ទើបតែ​លើក​នេះ​ត្រូវ​ម្ចាស់​តាម​ទាន់​ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ