ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ឃា.តករ​ជា​ចៅស្រី​២​នាក់​ចា.ក់​សម្លា.ប់​ជីដូន ​និង​ក្រុម​​បង្ក​ហិ.ង្សា​សរុប​ចំនួន៣៥នាក់

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចៅស្រី ដែល​ជា​ឃាតករ​ចាក់​សម្លាប់​ជីដូន​រួម​និង​ជនសង្ស័យ​ប៉ុនប៉ង​ឃាតកម្ម លួច​និង​បង្ក​ហិង្សា​ចំនួន​៣៥​នាក់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ចំនួន​៥នាក់ យក​ទៅ​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែមេសា​ឆ្នាំ ២០២៦​នេះ​។ លោក​វរសេនីយ៍ឯក ម៉​ម…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចៅស្រី ដែល​ជា​ឃាតករ​ចាក់​សម្លាប់​ជីដូន​រួម​និង​ជនសង្ស័យ​ប៉ុនប៉ង​ឃាតកម្ម លួច​និង​បង្ក​ហិង្សា​ចំនួន​៣៥​នាក់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ចំនួន​៥នាក់ យក​ទៅ​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែមេសា​ឆ្នាំ ២០២៦​នេះ​។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ដោយ អនុវត្តន៍​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ និង​បញ្ជារ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ,​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៅ​តាម​បណ្ដា​ខណ្ឌ​ចំនួន ៥​បាន​ធ្វើការ​សហការ ស្រាវជ្រាវ​ហើយ​ឈាន​បង្ក្រាប​បាន​បទល្មើស​ជា​បន្តបន្ទាប់​ចំនួន​១០​ករណី ចាប់ពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦​ដោយ​ឃាត់​ជនសង្ស័យ​ចំនួន ៣៥​នាក់​(​ស្រី​២​នាក់​) ហើយ​បាន​យក​មក​បង្ហាញមុខ​រួម​គ្នា​នៅ​ពេល​នេះ​។

តាម​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​របស់ នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ហាញមុខ​នៅ​ក្នុង​នោះ​រួម​មានៈ​ករណី​ឃាតកម្ម​១​ករណី​.​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ជា​ចៅស្រី​ដែល​ប្រើ​កាំបិត​ចាក់​សម្លាប់​លោកយាយ​អាយុ​៦៤​ឆ្នាំ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​,​ប៉ុនប៉ង​ឃាតកម្ម​ចំនួន​២​ករណី​ឃាត់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​មាន​សារធាតុ​ញៀន​, ករណី​លួច ចំនួន​៥​ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​មាន​សារធាតុ​ញៀន​, ករណី ហឹ​ង្សា ដោយ​ចេតនា ចំនួន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២៤​នាក់​ដែល​ជា​ក្រុម​ក្មេង​ទំនើង​មាន​ក្រុម​ជឹ​ម តូប​ចែ​(TJ)​ក្រុម​ជឹ​ម កាប​ស្អុយ​(KS)​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​នោះ ខណ្ឌរ​អំពៅ បង្ក្រាប​បាន​ករណី​ឃាត់​៦​នាក់ (​ស្រី​2​នាក់​) ខណ្ឌមានជ័យ​បង្ក្រាប​បាន​ចំនួន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​,​ខណ្ឌដង្កោ​បង្ក្រាប​បាន​មួយ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​រ​នាក់​,​ខណ្ឌចំការមន​បង្ក្រាប​បាន​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​,​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​បាន​១​មួយ​ករណី ហឹ​ង្សា​ដោយ​ចេតនា (​ប្រើ​កាំ​បឺត ដាវ ដំបង ដំ​ថ្ម​)​ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់ ជា​ក្រុម​ក្មេង​ទំនើង​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បង្ក្រាប​បាន​១​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ង​ន​ទោស​នឹង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្រុម​ក្មេង​ទំនើង​មាន​ក្រុម​ជឹ​ម តូប​ចែ TJ​និង​ក្រុម​ធី​ម​កាប់​ស្លុយ KS ។

សូម​បញ្ជា​ក់ថា ចៅស្រី​២​នាក់​បងប្អូន​ដែល​ជា​ឃាតករ​ចាក់​សម្លាប់​ជីដូន​ត្រូវ​បាន​កម្លាំង​នគរបាល​ត្រូវ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ចាប់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជីដូន​នៅ ថ្ងៃ​ទី ០៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ ៣​អា តាម​បណ្តោយ​ផ្លូវ​លេខ ៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​ខឹង​ហាមឃាត់​មិន​អោយ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា ។

ចៅស្រី​ដែល​ជា​ឃាតករ​រូប​ស្រស់​នោះ ១ ឈ្មោះ សេង​ច័ន្ទ​បូ​ណ៍​មី អាយុ ១៩​ឆ្នាំ , ២.​ឈ្មោះ សេង ហេង សានី​កា អាយុ ១៨​ឆ្នាំ អ្នក​ទាំង ០២​ស្នាក់​នៅផ្ទះ​កើតហេតុ ។

ចំណែក ជន​រង​គ្រោះ​ដែល​ជា​ជីដូន ឈ្មោះ ទី គង់ អាយុ ៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​បង្ហាញមុខ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល ព្រហ្មទណ្ឌ​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង ៥​និង​ការិយាល័យ​នគរ​បាប​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

សូមរំលឹកឡើងវិញ ជុំវិញដំណើររឿង​ចៅស្រី​ចាក់​សម្លាប់​ជីដូន ៖ នៅ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ឈ្មោះ ទី គង់​ដែល​ជា​ជីដូន បាន​ស្តីបន្ទោស​ជនសង្ស័យ​ឈ្មោះ​សេង ហេង​សានី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ត្រូវជា​ចៅស្រី​បង្កើត​) មិន​ឲ្យ​មាន​ទំនាក់ ទំនង​ស្នេហា​ជាមួយ​សង្សារ និង​បាន​ស្តីបន្ទោស​ជនសង្ស័យ​ឈ្មោះ​សេង ច័ន្ទ​បូណ៌មី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​(​ត្រូវជា​ចៅ ស្រី​បង្កើត​) មិន​អោយ​ជក់បារី​អ​ឡិ​ត​ត្រូ​និ​ច និង​ទៅ​ស្រលាញ់​មនុស្ស​ស្រី​ដូច​គ្នា បន្ទាប់​ស្តីបន្ទោស​អោយ ជនសង្ស័យ​០២​នាក់​ខាងលើ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ជា​ច្រើន​លើក ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​០២​នាក់ ខឹង​មាន​គំនុំ​ជា មួយ​ជន​រង​គ្រោះ​។

រហូត​ដល់​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ ម៉ោង​១៧ និង​០០​នាទី ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​រៀបចំ​គំរោង​សម្លាប់​ជន​រង​គ្រោះ​ចោល រួច​ជនសង្ស័យ​ឈ្មោះ​សេង ច័ន្ទ​បូ​ណ៍​មី បាន​យក​កូនកាំបិត​ចុង​ស្រួច ដង ពណ៌​ខ្មៅ​១ លាក់​ទុក​ក្នុង​បន្ទប់​ដាក់​សម្ភារៈ (​ជាន់​ទី​៣) ស្ថិត​នៅផ្ទះ​លេខ​៣ ផ្លូវ​៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខ ណ្ឌ​ច្បារ​អំពៅ​។ រហូត​ដល់​ម៉ោង​២២ និង​២០​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ សេង ច័ន្ទ​បូ​ណ៍​មី បាន​ឡើង​ទៅ​ក្នុង បន្ទប់​ដាក់​សម្ភារៈ (​ជាន់​ទី​៣) មុន រួច​ជនសង្ស័យ​ឈ្មោះ​សេង ហេង​សានី​កា បាន​នាំ​ជន​រង​គ្រោះ​ឡើង​តាម​ក្រោយ ដោ យ​និយាយ​កុហក់​ថា ៖​អា​ម៉ី ឡើង​ទៅ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច នៅ​ជាន់​លើ?

ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ ឈ្មោះ​សេង ច័ន្ទ​បូ​ណ៍​មី ដៃ​កាន់​កូនកាំបិត ក៏​ប្រតាយប្រតប់​គ្នា​ដណ្តើម យក​កូនកាំបិត តែ​យក​មិន​បាន រួច​ជន​រង​គ្រោះ ក៏​ដើរ​ចេញ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​សេង ច័ន្ទ​បូ​ណ៍​មី យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះ​ពីក្រោយ​ចំ​ខ្នង​១​កន្លែង (​ប ណ្តា​ល​ឲ្យ​ស្លាប់​) ហើយ​ជនសង្ស័យ​ទាំង ០២​នាក់ ក៏​នាំ គ្នា​យក​ក្រមា និង​កន្សែង​ជូត​សំអាត​យាម រួច​នាំ​គ្នា​ចុះ​មក ក្រោម​យក​កូនកាំបិត​ទុក​ក្រោម​ជណ្តើរ​។ រហូត​ដល់​ម៉ោង​២២​និង​៤៤​នាទី ថ្ងៃ​ដដែល ឈ្មោះ​សេង ហេង​សុវណ្ណ​គង្គា អាយុ​២១​ឆ្នាំ (​ចៅប្រុស​ជន​រង​គ្រោះ​) ត្រលប់​មក​ផ្ទះ​វិញ ពុំ​ឃើញ​ជន​រង​គ្រោះ​ក៏​ដើរ​រក​ឃើញ​ដេក​លើ​ការ៉ូ​ក្នុង​បន្ទប់​ដាក់ សម្ភារៈ (​ជាន់​ទី​៣) មាន​ស្នាម​ប្រលាក់​ឈាម​ជាប់​ខ្នង ក៏​នាំ​គ្នា​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត តែគ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ហើយ​។

លុះដល់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ ម៉ោង​១១​និង​០០ នាទី ក្រុម គ្រួសារ​ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​២ ភ្លាម​នោះ​សមត្ថកិច្ច​យើង​ក៏​ចុះ ឃាត់ខ្លួន​ជនសង្ស័យ​និង ដកហូត​វត្ថុ​តាង​៖ កូនកាំបិត​ចុង​ស្រួច​ដង​ខ្មៅ​១ (​ជនសង្ស័យ​ឈ្មោះ​សេង ច័ន្ទ​បូ​ណ៍​មី យក​ធ្វើ​សកម្មភាព​) បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើកា​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ