ឃាត់ខ្លួនមុខសញ្ញា លួ.ច ឆ.ក់ ទទួលផលចោរកម្ម ៦នាក់ បញ្ជូនទៅតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២ និង០៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ។
ក្នុងនោះ ឃាត់បានជនសង្ស័យចំនួន៣នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់មកនៅវេលាម៉ោង ០១ និង២០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែម ត្រង់ចំណុចផ្លូវ១៧១ កែងផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង០៣ និង០៥នាទីទាបភ្លឺ កម្លាំងជំនាញបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់បន្ថែម ត្រង់ចំណុចផ្លូវលេខ១៧០សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ), លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យ៦ នាក់ មានឈ្មោះ ៖
១.ឈ្មោះ សុះ មហាម៉ាត់ ហៅ ម៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ ។
២.ឈ្មោះ អៀម សុខកែវ ហៅ តែវ ភេទប្រុស អាយុ១៧ ឆ្នាំ ។
៣.ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទប្រុស អាយុ២២ ឆ្នាំ ។
៤.ឈ្មោះ សុខ សេង ហៅ សេង ភេទប្រុស អាយុ៣២ ឆ្នាំ ។
៥.ឈ្មោះ យី សុធា ហៅ ធា ភេទប្រុស អាយុ៣៣ ឆ្នាំ ។
៦.ឈ្មោះ លី គឹមហួត ហៅ ហួត ភេទប្រុស អាយុ៣១ ឆ្នាំ ។
សម្ភារៈដកហូតរួមមាន៖
.ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347 ។
.ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204 ។
.ម៉ូតូម៉ាក Suzuki Nex ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369 ។
ជនសង្ស័យត្រូវបានសមត្តកិច្ចនាំទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៎ ៕



ចែករំលែកព័តមាននេះ