ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gary Lineker ថា​មិន​គួរ​យក Ronaldo ទៅ​ប្រៀប​នឹង Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Gary Lineker បាន​អះអាង​ថា គ្មាន​សោះឡើយ​ចំណុច​សម្រាប់​យក Lionel…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Gary Lineker បាន​អះអាង​ថា គ្មាន​សោះឡើយ​ចំណុច​សម្រាប់​យក Lionel Messi និង Cristiano Ronaldo ទៅ​ប្រៀបធៀប​គ្នា ។ គេ​បាន​លើក​ឡើង​ថា ៖«​កីឡាករ​អា​ហ្ស​ង់​ទី​ន Messi គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​គ្មាន​នរណា​ធ្វើ​ដូច​»​។

Gary Lineker ដែល​ជា​កីឡាករ​អង់គ្លេស​ស៊ុត​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ​លំដាប់​ទី​បី ជាមួយ​នឹង​គ្រាប់​បាល់​៤៨​គ្រាប់ ក្នុង​ការ​ប្រកួត​៨០​ដង បាន​បញ្ចេញយោបល់​ស្តី​ពី​ការ​ប្រៀបធៀប​ជើង​ខ្លាំង​ទាំង​ពីរ ។ បើ​ទោះបីជា​កីឡាករ​ទាំង​ពីរ​បាន​ពាន Ballon d’Or ស្មើគ្នា​ក៏​ដោយ ក៏​កីឡាករ​ជើង​ចាស់​ម្នាក់​នេះ​ថា Messi គឺ​មិន​អាច​យក​នរណា​មក​ប្រៀប​បាន​ទេ ។

គេ​បាន​ប្រាប់​ថា ៖«​គេ (Messi) គឺ​ពិតជា​អស្ចារ្យ​ណាស់ ។ គេ​មាន​អាយុ​៣១​ឆ្នាំ​ហើយ តែ​នៅ​តែ​ខ្លាំង ។ គេ​លេង​តាម​របៀប​ដែល​យើង​មិន​ធ្វើ​ដូច ។ ខ្ញុំ​មើល​បាល់​ច្រើន​ណាស់ ហើយ​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រកែក​គ្នា​រឿង​នរណា​ខ្លាំង​ជាង​នរណា ។ សម្រាប់​ខ្ញុំ​គឺ​គ្មាន​ទេ​ចំពោះ​ការ​ប្រៀបធៀប​»​។

Lineker បាន​បន្ត​ថា ៖«​នៅ​ពេល​មនុស្ស​មក​និយាយ​ជាមួយ​ខ្ញុំ​ថា Ronaldo ស៊ុត​បាន​ច្រើន​ឬ​ក៏​ខ្លាំង​បែប​ណា ខ្ញុំ​តែងតែ​សួរ​គេ​ថា​ធ្លាប់​បាន​មើល Messi ពេល​បញ្ជូន​បាល់​ដែរ​ឬ​អត់ ។ អ្វី​ដែល Messi នាំ​មក​កាន់​តារាង​បាល់ទាត់ គឺជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​គេ​បំផុត ។ បើ​ទោះបីជា​ថ្ងៃ​ឈប់​សម្រាក ក៏ Messi នៅ​តែ​អាច​ធ្វើ​អ្វីមួយ​ដែល​ឱ្យ​អ្នកគាំទ្រ​មិន​សរសើរ​មិន​បាន​ដែរ​»​។

ជា​ចុង​ក្រោយ កីឡាករ​អង់គ្លេស​រូប​នេះ​បាន​បន្ថែម​ថា ៖«​គេ​ក៏​ជា​អ្នករក​គ្រាប់​បាល់​បាន​ល្អ​ម្នាក់​ដែរ ។ ខ្ញុំ​គិត​ថា​មាន​អ្នកខ្លះ​ភ្លេច​ពី​រឿង​នេះ ។ គេ​គឺជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​ផង​ដែរ ។ ក្រុម​ណា​ដែល​មាន​គេ​នៅ​លេង​ជាមួយ តែង​មានឱកាស​ឈ្នះ​ច្រើន​» ៕

ប្រភព ៖ Soccer Laduma

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ