ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marcelo ថា Mbappe ឥលូវ​យ៉ាប់​យកឈ្នះ​ជាង Messi ទៅ​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា Marcelo កីឡាករ​ក្លិប Lyon បាន​បង្ហើប​ថា រូបគេ​ពិបាក​លេង​យកឈ្នះ​លើ​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង Kylian Mbappe…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា Marcelo កីឡាករ​ក្លិប Lyon បាន​បង្ហើប​ថា រូបគេ​ពិបាក​លេង​យកឈ្នះ​លើ​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង Kylian Mbappe ណាស់ ហើយ​ពិតជា​ពិបាក​លេង​ជាង​ការ​លេង​ជាមួយនឹង​ជើង​ខ្លាំង​អាយុ​៣១​ឆ្នាំ Lionel Messi ទៅ​ទៀត ។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកួត​ជាមួយនឹង Barcelona ក្នុង​លទ្ធផល 0-0 ។

Marcelo ថា​ការ​លេង​របស់ Messi ហាក់បីដូចជា​ស្ងៀមស្ងាត់​មិនសូវ​ពុះកញ្ជ្រោល​នោះ​ទេ ហើយ​ថែម​ទាំង​មានការ​ងាយស្រួល​ក្នុង​ការ​ប្រយុទ្ធ ជាង​ការ​លេង​ជាមួយនឹង Kylian Mbappe ។

Marcelo បាន​ប្រាប់​សារព័ត៌មាន Goal ថា ៖ «​កីឡាករ​ដែល​ខ្ញុំ​ប្រកួត​ជាមួយ​សុទ្ធតែ​ជា​កីឡាករ​កំពូល​ៗ​នា​ពេល​នេះ ។ ការ​លេង​ជាមួយនឹង Mbappe នៅ​ក្នុង​រដូវ​កាល​នេះ ពិតជា​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ណាស់ ។ Messi លេង​មិនសូវ​បាន​ល្អ​ទេ​កាលពី​ថ្ងៃ​អង្គារ តែ Mbappe លេង​បាន​ល្អ​ណាស់​ទាំង​ល្បឿន ទីតាំង និង​ការ​ប្រយុទ្ធ ។ នេះ​ពិតជា​ផ្តល់​ការ​លំបាក​ដល់​ខ្ញុំ​មែនទែន​»​។

សមាជិក​ក្លិប​អធិរាជ​ស Real Madrid រូប​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​គិត​ថា អនាគត​ទៅ​កីឡាករ Mbappe អាច​នឹង​ក្លាយទៅជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ គេ​ក៏​មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​ផ្តោត​អភិវឌ្ឍ ដើម្បី​ឱ្យ​ស្មើនឹង Messi និង Ronaldo តែ​ពិត​ណាស់​គេ​ពិតជា​រៀន​បាន​លឿន​មែនទែន​» ៕

ប្រភព ៖ Goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ