ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​​ចូលរោង​​​ការ នារី​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ម​កា​នី​កាត់ដេរ​ម្នាក់​ត្រូវ​រថយន្តក្រុង​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ ខណៈ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ទៅ​ធ្វើការ​ហើយ​បើក​ជែង​ធ្វើ​ឱ្យ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ដួល​ត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់​តែ​ម្តង បន្ទាប់​ពី​កើតហេតុ រថយន្ត​បាន​បើក​គេច​បាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្ម​កា​នី​កាត់ដេរ​ម្នាក់​ត្រូវ​រថយន្តក្រុង​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ ខណៈ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ទៅ​ធ្វើការ​ហើយ​បើក​ជែង​ធ្វើ​ឱ្យ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ដួល​ត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់​តែ​ម្តង បន្ទាប់​ពី​កើតហេតុ រថយន្ត​បាន​បើក​គេច​បាត់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​១៩៦២ ក្នុងភូមិ​ក្រាំង​អង្រង់ សង្កាត់​ក្រាំ​ធ្នង់​ខណ្ឌ​សែន​សុខ​។
ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​កង ភារ​ម្យ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ក​ម្មា​ការី​នី​រោងចក្រ កាល់​លី​ស្គូ​អី​ភើ​រី​ល ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ច្រេះ សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១T-៣៣១៨ ធ្វើ​ដំណើរ​ចេញពី​បន្ទប់​ជួល​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្ពោះទៅ​ធ្វើការ​នៅ​រោងចក្រ​ម្តុំ​កប់​ស្រូវ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​នារី​រង​គ្រោះ​បើកបរ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើក៍ បើក​ជែង ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​តរងរ​បួ​ស្រាល ចំណែក​នា​រីង​គ្រោះ​ក៍​ត្រូវ​រថយន្តក្រុង​មួយ​គ្រឿង​មក​ពីក្រោយ​កិន​បែកក្បាល​បណ្តាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នារី​រង​គ្រោះ​នឹង​ត្រូវ​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ស្រាប់តែ​ជួប​គ្រោះថ្នាក់​យ៉ាង​រន្ធត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់វែង​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​កំណើត​ខេត្តពោធិ៍សាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ