ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​ហើយ​! ឈរយួរ​ថង់​ខ្មៅ​ហៅ​គ្នា​មក​យក សមត្ថកិច្ច​មក​មុន​បែកធ្លាយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​ជនជាតិចិនចំនួន​​​​៣នាក់​បានជិះ​ក្នុង​រថយន្ត​មួយគ្រឿង​បើកបរ​ក្នុង​​ល្បឿន​លឿន​បុក​រថយន្ត​មួយគ្រឿង​ទៀត​កំពុងឈប់​ចត បន្ទាប់ពីកើតហេតុ ជនជាតិចិនទាំង​​៣នាក់​បាន​ទាក់ទង​ហៅ​​​​មិត្តភក្តិជា​​ជនជាតិចិន​ដូចគ្នាមកទទួលដែរ តែ​ត្រូវ​កម្លាំងសមត្ថកិច្ច​មក​ដល់កន្លែងកើតហេតុ​ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​៣នាក់មានយូរថង់ខ្មៅ ដោយ​មាន​ការ​​សង្ស័យ​ ក៏សុំឆែកឆែរថង់ខ្មៅនោះ​​ តែ​មិនទាន់ទាំង​បានឆែកឆែរផង…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​ជនជាតិចិនចំនួន​​​​៣នាក់​បានជិះ​ក្នុង​រថយន្ត​មួយគ្រឿង​បើកបរ​ក្នុង​​ល្បឿន​លឿន​បុក​រថយន្ត​មួយគ្រឿង​ទៀត​កំពុងឈប់​ចត បន្ទាប់ពីកើតហេតុ ជនជាតិចិនទាំង​​៣នាក់​បាន​ទាក់ទង​ហៅ​​​​មិត្តភក្តិជា​​ជនជាតិចិន​ដូចគ្នាមកទទួលដែរ តែ​ត្រូវ​កម្លាំងសមត្ថកិច្ច​មក​ដល់កន្លែងកើតហេតុ​ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​៣នាក់មានយូរថង់ខ្មៅ ដោយ​មាន​ការ​​សង្ស័យ​ ក៏សុំឆែកឆែរថង់ខ្មៅនោះ​​ តែ​មិនទាន់ទាំង​បានឆែកឆែរផង ស្រាប់តែ​ជនសង្ស័យ​ទាំង​៣នាក់​រត់គេចខ្លួន​បាត់ បន្សល់ទុកតែ​ថង់ខ្មៅ​នៅ​កន្លែងកើតហេតុ ហើយ​​សមត្ថកិច្ច​​​រកឃើញ​ថ្នាំ​ញៀន​ចំនួន​​​៨​កញ្ចប់​ធំ​នៅ​ក្នុង​ថង់ខ្មៅ​នោះ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២នាក់ ចំណែកជនសង្ស័យ​ម្នាក់ទៀតសមត្ថកិច្ច​​កំពុង​តាមរក​ចាប់ខ្លួន ។​

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៧-១៥៨ ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ជា​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​​ចំនួន​​៣​នាក់​​​ជិះ​ក្នុង​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-០៦៣២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ ដោយសារ​រថយន្ត​ព្រូស​នេះ​​បើកបរ​ក្នុង​​ល្បឿន​លឿនក៏​​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៦៤០៧ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) កំពុង​ឈប់​ចត​នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​ដែរ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ឡើយ ។ ពេល​នោះ​ជនជាតិ​ចិន​ទាំង​៣​នាក់​ក៏​បាន​ទំនាក់ទំនង​ហៅ​មិត្តភក្តិ​ជា​ជនជាតិ​ចិន​ដូច​គ្នា​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​ទទួល ដោយ​មាន​រថយន្ត​២​គ្រឿង​បំរុង​មក​ដឹក​បន្តដំណើរ​ទៅ​មុខ​ដែរ តែ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច អាវុធហត្ថ​ស្នាក់​ការ​៤០១ និង​កំលាំង​ប៉ូលិស​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ រួម​ទាំង​មេឃុំ​បាន​មក​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​វាស់វែង ។

បន្ទាប់​ពី​កំលាំង​សហការ​មក​ដល់​បានឃើញ​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ចិន​៣​នាក់ មាន​យួរ​ស្បោង​ពណ៌​ខ្មៅ​មួយ​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ​ហើយ​ជនសង្ស័យ​ម្នាក់​នោះ​​ហាក់​ដូ​ច​ជា​ខ្លាច​សមត្ថកិច្ច ដោយ​មានការ​សង្ស័យ​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​ដែល​យួរ​ថង់​ខ្មៅ​នោះ កំលាំង​សហការ​ក៏​សុំ​ឆែកឆេរ​​ថង់​ខ្មៅ​នោះ មិន​ទាន់​ទាំង​បាន​ឆែកឆេរ​ផង ស្រាប់តែ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​បី​នាក់​ខាងលើ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ចំការ​ដូងប្រេង​អស់ ដោយ​បន្សល់​ទុក​តែ​ថង់​ខ្មៅ​មួយ​នៅ​កន្លែង​កើតហេតុ​នោះ ហើយ​បក្ខពួក​ជនសង្ស័យ​ដែល​មក​ទទួល​ក៏​បើករថយន្ត​គេចខ្លួន​បាត់ ។ ក្រោយមក​កំលាំង​សហការ​ក៏​បាន​ឆែកឆេ​ក្នុង​ថង់​ខ្មៅ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​ធំ ហើយ​កម្លាំង​សហការ​ក៏​បាន​យក​មក​រក្សារ​ទុក ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​ខាងលើ​រួច​ហើយ កំលាំង​សហការ​បាន​តាម​រុករក​ជនសង្ស័យ​ក្នុង​ព្រៃ​ចំការ​ដួង​ប្រេង​ទាំង​យប់​រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ទើប​ចាប់​បាន​ជនសង្ស័យ​ម្នាក់​នៅ​ចំការ​ដូងប្រេង ហើយ​កំលាំង​អធិការ​បាន​បន្ត​ស្រាវ​ជ្រាវ​​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ក្នុង​ទឹកដី​ឃុំ​រាម ជិត​ចូល​ដល់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត សមត្ថកិច្ច​កំពុង​បន្ត​ស្រាវ
ជ្រាវ​តាម​រក​ផង​ដែរ ។ ចំណែក​រថយន្ត​ធុន​ធំ​ដែល​ត្រូវ​រថយន្ត​ព្រួស​បុក​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​ទៅ​ដោយ​មិន​នៅ​រក​ខុស​ត្រូវ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ