ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៦​នាក់​(​ស្រី​៣​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៦​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​ស្លាប​១​នាក់​, ងងុយដេក​១​លើក ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៥​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៨​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​,​កំពង់ចាម​១​លើក​ស្លាប់​១​នាក់​,​កំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៣៧៥០​គ្រឿង (​ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៨៣៤​គ្រឿង (២៩%) អប់រំ​២៤៥​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​៥៩​គ្រឿង (​ម៉ូតូ​៨៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៩៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៤៥០​គ្រឿង អប់រំ​៨៧​គ្រឿង ពិន័យ​ចំនួន​សរុប​៥១៤​គ្រឿង (​មួក​៣៨១​គ្រឿង កញ្ចក់​១០៦​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ