ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ខ្លាំង​ដូច​មេឃ​និង​ដី​ដល់​ថ្នាក់​គេ​សង្ស័យ Ronaldo កែ​សម្ផស្ស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ដោយសារ​តែ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក​ពេល​ដែល​ចូល​លេង​ដំបូង…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ដោយសារ​តែ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក​ពេល​ដែល​ចូល​លេង​ដំបូង និង​នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ល្បី ។

ក្មេង​ប្រុស​ម្នាក់​ដែល​ចូល​លេង​នៅ Manchester United កាលពី​ឆ្នាំ​២០០៣ បាន​កែប្រែ​រូបរាង​កាន់តែ​សង្ហា​ទៅ​ៗ តាម​ទឹក​លុយ​និង​ភាព​ល្បីល្បាញ​ដែល​គេ​កំពុង​មាន ។ កីឡាករ Peter Crouch បាន​ប្រាប់​ទៅ​កាន់ Daily Mail ថា ៖«Rio Ferdinand (​មិត្ត​របស់ Ronaldo កាល​នៅ Man Utd) នឹង​និយាយ​រឿង Ronaldo ឈរ​នៅ​មុខ​កញ្ចក់​ទាំង​ខ្លួន​គ្មាន​សម្លៀក​បំពាក់ ហើយ​យកដៃ​ចូក​សក់​របស់​ខ្លួន រួច​និយាយ​ថា Wow! ខ្ញុំ​ពិតជា​សង្ហា​ណាស់​! » ។

Peter បាន​បន្ត​ថា ៖«​នៅ​ពេល​មាន​មិត្ត​រួម​ក្រុម​បង្អាប់​ថា លេង​បាល់​មិន​ដល់ Messi កីឡាករ Ronaldo ក៏​បាន​តប​ថា “​យ៉ាងណា​ក៏ Messi មិន​ស្អាត​អ៊ីចឹង​ដែរ​»​។

អ្នកជំនាញ​កែស​ម្ភ​ស្ស​ប្រាប់​សារព័ត៌មាន The Sun ថា ក្រៅពី​ការ​ជ្រុះ​សក់​ខាង​មុខ​របស់ Ronaldo រូបគេ​បាន​ធ្វើការ​ចាក់​បំបាត់​ភាព​ជ្រីវជ្រួញ និង​ចាក់​ថ្នាំ​បំពេញមុខ​ឱ្យ​តឹង​ណែន​ល្អ ។ កាលពីមុន​ច្រមុះ​របស់​គេ​ពិតជា​ធំ​មែន តែ​ពេល​នេះ​ដោយសារ​តែ​មុខរីក ទើប​ឃើញ​ច្រមុះ​ចុះ​តូច​វិញ​បន្តិចទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា Ronaldo គឺជា​មនុស្ស​គិត​ពី​រូប​សម្រស់​មែន តែ​រូបគេ​នៅ​តែ​អាច​រក្សា​រូបរាង​ឱ្យ​បាន​ស្រស់​ស្អាត​សង្ហា​មែន​ ៕

ប្រភព ៖ foxsportsasia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ