ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​ប្រធាន LaLiga ក៏​និយាយ​បែប​នេះ​ពី Messi ដែរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ប្រធាន LaLiga លោក Javier Tebas បាន​បញ្ចេញមតិ​ថា គ្មាន​កីឡាករ​ណា​ម្នាក់​ដែល​សំខាន់​សម្រាប់…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ប្រធាន LaLiga លោក Javier Tebas បាន​បញ្ចេញមតិ​ថា គ្មាន​កីឡាករ​ណា​ម្នាក់​ដែល​សំខាន់​សម្រាប់ LaLiga ជាង​កីឡាករ​ជើង​ខ្លាំង Lionel Messi នោះ​ទេ ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​លេង​ស្មើ​ជើង​យ៉ាង​ល្អ​នៅ Barcelona តាំងពី​ចាប់ផ្តើម​ចូល​លេង​ដំបូង ។ នេះ​សូ​ម្បី​តែ​លោក​ប្រធាន​របស់ LaLiga ក៏​លានមាត់​សរសើរ​ដែរ ។

លោក Tebas បាន​ប្រាប់​ថា ៖«Messi គឺជា​ផ្នែក​មួយ​របស់ Barcelona ហើយ​គេ​នឹង​នៅ​លេង​ទីនោះ​បន្ត​ទៀត ។ ពួក​យើង​ចាត់​ទុក​គេ​គឺជា​ផ្នែក​មួយ​របស់ LaLiga​។ គេ​គឺជា​គម្រូ​មួយ​ដ៏​សំខាន់​ដែល​មាននៅ​ក្នុង​លី​គ​របស់​ពួក​យើង ។ គេ​គឺជា​កីឡាករ​កម្រិត​ខ្ពស់​» ។

លោក Tebas ក៏​បាន​និយាយ​ពី​រឿង​គ្រូបង្វឹក​ដូច​ជា លោក Jose Mourinho និង លោក Pep Guardiola ដែល​លោក​ចង់ឱ្យ​ពួក​គេ​ត្រឡប់​មក​កាន់​បាល់ទាត់​នៅ​អេ​ស្ប៉ា​ញ​វិញ ។

លោក​ថា ៖«​ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​ចង់ឱ្យ​គ្រូបង្វឹក​ដូច​ជា​លោក Mourinho និង Guardiola ចូល​មក​ធ្វើការ​នៅ​លី​គ​របស់​យើង​វិញ ។ ពួក​គេ​គឺជា​គ្រូបង្វឹក​អស្ចារ្យ​ជាមួយនឹង​អត្ត​ច​រិ​ក​ល្អ និង របៀប​បង្វឹក​យ៉ាង​ល្អ​សម្រាប់​លី​គ​ពួក​យើង​»៕

ប្រភព ៖ Marca

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ