ប្រតិភូ​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ទស្សនកិច្ច​នៅ​កម្ពុជា ផ្ដល់​អំណោយ​ឧបករណ៍​វិភាគឈាម​មើល​មេរោគ និង​សំភារ​បច្ចេកទេស​ជូន​មន្ទីរពេទ្យ​ព្រះ​កុសុមៈ


រាជធានី​ភ្នំពេញ ៖ លោកស្រី ឡេ​ង សុផល នាយិកា​ប្រតិបត្ដិ​មូលនិធិ​សង្គ្រោះ កុមារ​អាស៊ី​អាគ្នេយ៍ នៅ​រដ្ឋ​ផ្ល​រី​ដា​សហរដ្ឋ អា​មេ​រិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា បាន ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម រួម​មាន​សាស្ដ្រា ចា​រ្យ និង​និស្សិត​ពេទ្យ នាំ​អំណោយ​ឧបករណ៍ មីក្រូ​ទស្សន៍​សំរាប់​វិភាគឈាម​មើល​មេរោគ ចំនួន​៥​គ្រឿង ឯកសណ្ឋាន​សំរាប់​គ្រូពេទ្យ​ឯក ទេស​វះកាត់ និង​ថ្នាំពេទ្យ​មួយ​ចំនួន​ទៀត​ផ្ដល់ ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។នៅ​ក្នុង​ឱកាស​នោះ លោកស្រី ឡេ​ង សុផល រួម​ទាំង​គណៈប្រតិភូ​អមដំណើរ​បាន ជួប​សំណេះសំណាល និង​ទទួល​ស្វាគមន៍​ជា មិត្ដភាព​ពី​សំណាក់​លោក​សាស្ដ្រាចារ្យ​វេជ្ជ បណ្ឌិត តេ​ង អឿ​ន នាយក​មន្ទីរពេទ្យ​ព្រះ កុសុមៈ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​រូប នៅ​មន្ទីរពិសោធន៍ ព្រមទាំង​បាន​ធ្វើការ ណែនាំ​ពី​របៀប​ប្រើប្រាស់​និង​ដក​បទ ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ប្រភេទ​មេរោគ គ្រុនចាញ់ មេរោគ​របេង ដែល​កំពុង​តែ​រីក រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​មាន នៅ​សហរដ្ឋអាមេរិក​ដែរ ។

លោកស្រី ឡេ​ង សុផល នាយិកា​ប្រតិបត្ដិ មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង ថា ដើម្បី​បំពេញ​នូវ​តំរូវការ​របស់​មន្ទីរពេទ្យ ព្រះ​កុសុមៈ លោកស្រី រួម​ទាំង​សាស្ដ្រាចារ្យ និស្សិត​ពេទ្យ​នៅ​សហរដ្ឋអាមេរិក​បាន​នាំ​យក អំណោយ​ជា​ឧបករណ៍​មីក្រូ​ទស្សន៍​សំរាប់ វិភាគឈាម​មើល​មេរោគ​ចំនួន​៥​គ្រឿង រួម ទាំង​អាវ​សំរាប់​គ្រូពេទ្យ​វះកាត់ និង​ថ្នាំពេទ្យ មួយ​ចំនួន​ទៀត​ជូន​ដល់​មន្ទីរពេទ្យ​សំរាប់ បំពេញ​ការ​ខ្វះខាត​ផង​ដែរ ។លោកស្រី ឡេ​ង សុផល បានឱ្យ​ដឹង​ទៀត ថា បើសិន​លោកនាយក ឬ​ក្រុម​គ្រូពេទ្យ​ត្រូវ ការ​ឯកសារ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​មេរោគ គ្រុនចាញ់ និង​មេរោគ​របេង លោកស្រី និង ក្រុម​គណៈប្រតិភូ​នឹង​ខិតខំ​ស្រាវជ្រាវ​នាំ​មក ផ្ដល់​ជូន​ដល់​មន្ទីរពេទ្យ​នៅ​ឆ្នាំ​ក្រោយ​ទៀត ។

គួរ​បញ្ជាក់​ថា អង្គការ​មូលនិធិ​សង្គ្រោះ កុមារ​អាស៊ី​អាគ្នេយ៍​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋ អា​មេ​រិ​ក ជា​រៀង​រាល់​ឆ្នាំ​តែងតែ​នាំ​អំណោយ ជា​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ពេទ្យ ព្រម ទាំង​ថ្នាំពេទ្យ​មួយ​ចំនួន មក​ចែក​ជូន​ដល់​មន្ទីរ ពេទ្យ​ព្រះ​កេតុមាលា​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​ឆ្នាំ​នេះ​ក៏​បាន នាំ​យក​ឧបករណ៍​មីក្រូ​ទស្សន៍​សំរាប់​វិភាគ ឈាម​មើល​មេរោគ មក​ផ្ដល់​ជូន​ដល់​មន្ទីរ ពេទ្យ​ព្រះ​កុសុមៈ ដូច​ឆ្នាំ​មុន​ៗ​ដែរ មិន​ដែល រំលង​ឡើយ ។ម្យ៉ាងទៀត ថ្ងៃ​ទី​១៨ ខែឧសភា គណៈ ប្រតិភូ​នៃ​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី អាគ្នេយ៍ នឹង​បន្ដដំណើរ​ទៅ​វិទ្យាល័យ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​វត្ដ​ភ្នំ ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាត់ បង្រៀន​គ្រូ និង​សិស្ស​ផ្នែក​រូបវិទ្យា គីមីវិទ្យា និង​ធ្វើ​លំ​ហាត់ប្រាណ ដែល​ជា​កម្ម​វិធីចែក រំលែក​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍៍​ជូន​ដល់ និស្សិត និង​សិស្ស​កម្ពុជា​យើង ។

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ